ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 40:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ​សម្រាប់​ថ្វាយ​ផារ៉ោន តែ​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​ដែល​នៅ​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅក្នុង​កន្ត្រក​ខាងលើ​មាន​នំ​ដុត​គ្រប់មុខ​ដែល​ធ្វើ​សម្រាប់​ផារ៉ោន ប៉ុន្តែ​បក្សាបក្សី​មក​ស៊ី​នំ​ក្នុង​កន្ត្រក​នៅលើ​ក្បាល​ខ្ញុំ​នោះ​អស់”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ ដែល​ព្រះចៅ​ផារ៉ោន​ធ្លាប់​សោយ។ ក៏​ប៉ុន្តែ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​កញ្ច្រែង​លើ​បង្អស់​មាន​នំ​គ្រប់​មុខ​សំរាប់​ថ្វាយ​ផារ៉ោន តែ​សត្វ​ហើរ​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង ដែល​នៅ​លើ​ក្បាល​ខ្ញុំ​ទាំង​អស់​ទៅ

សូមមើលជំពូក

អាល់គីតាប

នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ​ដែល​ស្តេច​ហ្វៀរ៉អ៊ូន​ធ្លាប់​បរិភោគ។ ក៏​ប៉ុន្តែ មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 40:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​មេ​ដុត​នំ​ឃើញ​ថា ការ​កាត់​ស្រាយ​នោះ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ខ្ញុំ​ក៏​បាន​យល់​សប្តិ​ដែរ គឺ​ខ្ញុំ​ឃើញ​នំបុ័ង​បី​កញ្ច្រែង​នៅ​លើ​ក្បាល​ខ្ញុំ


លោក​យ៉ូសែប​តប​វិញ​ថា៖ «សប្តិ​នេះ​មាន​ន័យ​ដូច្នេះ កញ្ច្រែង​បី គឺ​បី​ថ្ងៃ។


អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។


នៅ​ពេល​ដែល​ទ្រង់​វិល​ទៅ​ក្រុង​ស៊ីកឡាក់​វិញ មាន​ពួក​ម៉ាណា‌សេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ និង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាណា‌សេ​មួយ​ពាន់​នាក់។