កាលនាងឈឺពោះសម្រាលកូន កូនមួយបញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពោលថា៖ «មួយនេះបានកើតមុន»។
លោកុប្បត្តិ 38:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលកូននោះបានដកដៃចូលទៅវិញ នោះមើល៍ បងវាក៏កើតចេញមក ហើយឆ្មបពោលថា៖ «ម្ដេចក៏ឯងប្រជែងខ្លួនចេញមកដូច្នេះ!» ហេតុនេះហើយបានជាគេដាក់ឈ្មោះកូននោះថា "ពេរេស" ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែវាទាញដៃវាចូលវិញ ហើយមើល៍! បងប្រុសរបស់វាបានចេញមក! ឆ្មបក៏និយាយថា៖ “ឯងបានញែកប្រឡោះសម្រាប់ខ្លួនធ្វើអី!” ដូច្នេះគេដាក់ឈ្មោះកូននោះថា ពេរេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះ ឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្ដើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សំរាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស អាល់គីតាប ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្តើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។ |
កាលនាងឈឺពោះសម្រាលកូន កូនមួយបញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពោលថា៖ «មួយនេះបានកើតមុន»។
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
តាម៉ារជាកូនប្រសារបស់យូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ។ ដូច្នេះ កូនរបស់យូដាទាំងអស់មានប្រាំនាក់។
ក្នុងពួកកូនរបស់ពេរេសជាកូនយូដា មានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរី អំរីជាកូនអ៊ីមរី អ៊ីមរីជាកូនបានី។
ឯអ្នកដែលរស់នៅក្នុងក្រុងយេរូសាឡិម មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនខ្លះ។ កូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការី សាការីជាកូនអ័ម៉ារា អ័ម៉ារាជាកូនសេផាធា សេផាធាជាកូនម៉ាលេលាល ក្នុងពូជពង្សពេរេស
កូនចៅរបស់ពេរេសទាំងប៉ុន្មាន ដែលរស់នៅក្រុងយេរូសាឡិម មានមនុស្សក្លាហានចំនួន ៤៦៨ នាក់។
កូនចៅរបស់យូដាតាមពូជអំបូររបស់គេមាន អំបូរសេឡា ជាពូជពង្សរបស់សេឡា អំបូរពេរេស ជាពូជពង្សរបស់ពេរេស អំបូរសេរ៉ាស ជាពូជពង្សរបស់សេរ៉ាស។
យូដាយកនាងតាម៉ារ បង្កើតបានពេរេស និងសេរ៉ាស ពេរេសបង្កើតហេស្រុន ហេស្រុនបង្កើតអើរ៉ាម
ណាសូនជាកូនអេមីណាដាប់ អេមីណាដាប់ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូម អែសរ៉ូមជាកូនពេរេស ពេរេសជាកូនយូដា
សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង ពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក តាមរយៈស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារបានបង្កើតឲ្យយូដាដែរ»។