កាលបុរសម្នាក់បានឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាល ក៏សួរថា៖ «តើឯងកំពុងរកអី?»
លោកុប្បត្តិ 37:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ឆ្លើយថា៖ «ខ្ញុំរកបងៗរបស់ខ្ញុំ សូមមេត្តាប្រាប់ខ្ញុំឲ្យដឹងកន្លែងដែលពួកគេឃ្វាលសត្វផង»។ ព្រះគម្ពីរខ្មែរសាកល គាត់ឆ្លើយថា៖ “ខ្ញុំកំពុងរកពួកបងប្រុសរបស់ខ្ញុំ។ សូមប្រាប់ខ្ញុំផង ថាពួកគាត់ឃ្វាលសត្វនៅឯណា?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផងថា ពួកគាត់ឃ្វាលចៀមនៅកន្លែងណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ឆ្លើយថា ខ្ញុំរកបងប្អូនខ្ញុំ សូមប្រាប់ឲ្យខ្ញុំដឹងកន្លែងដែលគេឃ្វាលសត្វផង អាល់គីតាប គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផង ថាពួកគាត់ឃ្វាលចៀម នៅកន្លែងណា»។ |
កាលបុរសម្នាក់បានឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាល ក៏សួរថា៖ «តើឯងកំពុងរកអី?»
បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីនេះទៅហើយ ខ្ញុំឮគេនិយាយគ្នាថា "តោះយើងទៅដូថាន់"»។ ពេលនោះ យ៉ូសែបក៏ទៅតាមបងៗ ហើយឃើញពួកគេនៅឯដូថាន់។
ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ថា ទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់? តើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រី ដែលត្រូវបាំងមុខ នៅជាមួយហ្វូងសត្វ របស់ពួកមិត្តភក្ដិ របស់ព្រះអង្គដូច្នេះ។