ក្រោយហេតុការណ៍ទាំងនោះមក ព្រះទ្រង់ល្បងលលោកអ័ប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អ័ប្រាហាំ!»។ លោកឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។
លោកុប្បត្តិ 37:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយលោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់ឯងបានទៅឃ្វាលសត្វនៅស៊ីគែមហើយ មកណេះ ពុកនឹងចាត់ឯងឲ្យទៅរកពួកគេ»។ គាត់ឆ្លើយទៅឪពុកថា៖ «បាទពុក»។ ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “តើពួកបងប្រុសរបស់ឯងមិនមែនកំពុងឃ្វាលសត្វនៅស៊ីគែមទេឬ? មក៍! យើងនឹងចាត់ឯងឲ្យទៅរកពួកគេ”។ យ៉ូសែបតបនឹងគាត់ថា៖ “មើល៍! ខ្ញុំនៅទីនេះ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ពួកបងឯងបានទៅឃ្វាលសត្វឯស៊ីគែមហើយ ចូរឯងមកណេះ អញនឹងប្រើទៅឯគេ នោះគាត់ឆ្លើយទៅឪពុកថា បាទ អាល់គីតាប អ៊ីស្រអែលនិយាយទៅយូសុះថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យូសុះតបថា៖ «បាទ កូនយល់ព្រមទៅ!»។ |
ក្រោយហេតុការណ៍ទាំងនោះមក ព្រះទ្រង់ល្បងលលោកអ័ប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អ័ប្រាហាំ!»។ លោកឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។
ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាហៅលោកពីលើមេឃមកថា៖ «អ័ប្រាហាំ អ័ប្រាហាំអើយ!»។ លោកតបថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។
ពេលលោកអ៊ីសាកចាស់ទៅ ភ្នែកក៏ងងឹត រហូតដល់មើលមិនឃើញ លោកបានហៅអេសាវ ជាកូនច្បងមក ហើយប្រាប់ថា៖ «កូនអើយ» អេសាវឆ្លើយថា៖ «បាទ លោកពុក!»។
លោកយ៉ាកុបក៏យកទៅជូនឪពុក ជម្រាបថា៖ «លោកពុក» លោកអ៊ីសាកឆ្លើយថា៖ «ពុកនៅឯណោះ តើកូនណាមួយហ្នឹង?»
លោកយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាម ទៅដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយក៏បោះជំរំនៅមុខទីក្រុងនោះ។
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។
ពេលនោះ ម្ចាស់ចម្ការគិតថា "តើត្រូវឲ្យយើងធ្វើដូចម្តេច? យើងនឹងចាត់កូនសម្លាញ់របស់យើងឲ្យទៅទៀត ក្រែងកាលណាគេឃើញ គេមុខជានឹងកោតខ្លាចដល់កូននោះ"។
រួចព្រះយេហូវ៉ាហៅម្តងទៀត ជាលើកទីបីថា៖ «នែសាំយូអែលអើយ!» សាំយូអែលក៏ក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» ពេលនោះ លោកអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ។