លោកុប្បត្តិ 36:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនរបស់ចៅឌីសាន គឺអ៊ូស និងអ័រ៉ាន។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកកូនប្រុសរបស់ឌីសាន គឺអ៊ូស និងអ័រ៉ាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់ឌីសានមាន អ៊ូស និងអរ៉ាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាកូនចៅឌីសាន គឺអ៊ូស នឹងអ័រ៉ាន អាល់គីតាប កូនចៅរបស់ឌីសាន មាន អ៊ូស និងអរ៉ាន។ |
នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់។
ហើយកុលសម្ព័ននានាទាំងអស់ក្នុងចំណោមពួកគេ ស្តេចទាំងអស់នៅស្រុកអ៊ូស និងស្តេចទាំងអស់នៅស្រុកភីលីស្ទីន (គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន និងសំណល់នៃក្រុងអាសដូឌ)
ឱកូនស្រីស្រុកអេដុម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនៅខ្លួនទទេ។