(នាងធីមណា ជាប្រពន្ធចុងរបស់អេលីផាស កូនលោកអេសាវ នាងបង្កើតអាម៉ាឡេកឲ្យអេលីផាស) អ្នកទាំងនេះជាកូនចៅរបស់នាងអ័ដា ប្រពន្ធលោកអេសាវ។
លោកុប្បត្តិ 36:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូរេ កាថាម និងអាម៉ាឡេក។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែកូនចៅរបស់នាងអ័ដា។ ព្រះគម្ពីរខ្មែរសាកល មេដឹកនាំកូរ៉ា មេដឹកនាំកាថាម និងមេដឹកនាំអាម៉ាលេក។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អេលីផាសនៅដែនដីអេដំ ពួកគេជាកូនចៅរបស់អ័ដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងអដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូរេ១ កាថាម១ នឹងអាម៉ាលេក១ នោះជាពួកមេដែលកើតពីអេលីផាស នៅស្រុកអេដំម សុទ្ធតែកូនចៅរបស់អ័ដាទាំងអស់។ អាល់គីតាប កូរេ កាថាម អាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់អដា។ |
(នាងធីមណា ជាប្រពន្ធចុងរបស់អេលីផាស កូនលោកអេសាវ នាងបង្កើតអាម៉ាឡេកឲ្យអេលីផាស) អ្នកទាំងនេះជាកូនចៅរបស់នាងអ័ដា ប្រពន្ធលោកអេសាវ។
នេះជាពូជអំបូរ របស់កូនចៅលោកអេសាវ។ កូនចៅរបស់អេលីផាស ជាកូនច្បងរបស់លោកអេសាវ មានថេម៉ាន អូម៉ារ សេផូរ កេណាស
នេះជាពូជអំបូររបស់កូនចៅរេហួល កូនលោកអេសាវ គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីរេហួលនៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ប្រពន្ធលោកអេសាវ។
ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ ហើយមនុស្សទាំងអស់ ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។