កាលលោកអេសាវមានអាយុសែសិបឆ្នាំ លោកបានរៀបការជាមួយនាងយូឌីត កូនស្រីរបស់បេរីជាសាសន៍ហេត និងនាងបាសម៉ាត កូនស្រីរបស់អេឡូន ជាសាសន៍ហេត
លោកុប្បត្តិ 36:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាឈ្មោះកូនចៅរបស់លោកអេសាវ គឺអេលីផាស ជាកូននាងអ័ដា ប្រពន្ធលោកអេសាវ និងរេហួល ជាកូននាងបាសម៉ាត ប្រពន្ធលោកអេសាវ។ ព្រះគម្ពីរខ្មែរសាកល នេះជាឈ្មោះរបស់កូនចៅអេសាវ: អេលីផាសជាកូនប្រុសរបស់អ័ដាប្រពន្ធអេសាវ រេហួលជាកូនប្រុសរបស់បាសម៉ាតប្រពន្ធអេសាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអេសាវមានឈ្មោះដូចតទៅ៖ អេលីផាសជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេហួលជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាឈ្មោះនៃពួកកូនចៅអេសាវ គឺអេលីផាសជាកូនអ័ដាប្រពន្ធអេសាវ នឹងរេហួលជាកូនបាសម៉ាតប្រពន្ធអេសាវ អាល់គីតាប កូនចៅរបស់អេសាវមានឈ្មោះដូចតទៅ: អេលីផាស ជាកូនរបស់អដា ភរិយារបស់អេសាវ។ រេហួល ជាកូនរបស់បាសម៉ាត ភរិយារបស់អេសាវ។ |
កាលលោកអេសាវមានអាយុសែសិបឆ្នាំ លោកបានរៀបការជាមួយនាងយូឌីត កូនស្រីរបស់បេរីជាសាសន៍ហេត និងនាងបាសម៉ាត កូនស្រីរបស់អេឡូន ជាសាសន៍ហេត