ពេលនោះ លោកយ៉ាកុបបានឮថា ស៊ីគែមបានបង្ខូចនាងឌីណាជាកូន តែកូនប្រុសៗរបស់លោកកំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេត្រឡប់មកវិញ។
លោកុប្បត្តិ 34:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកហាម៉ោរជាឪពុករបស់ស៊ីគែម ក៏បានមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ ព្រះគម្ពីរខ្មែរសាកល រីឯហេម័រឪពុករបស់ស៊ីគែមក៏មករកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានបន្ទូលនឹងយ៉ាកុប អាល់គីតាប ហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបយ៉ាកកូប ដើម្បីនិយាយជាមួយគាត់។ |
ពេលនោះ លោកយ៉ាកុបបានឮថា ស៊ីគែមបានបង្ខូចនាងឌីណាជាកូន តែកូនប្រុសៗរបស់លោកកំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេត្រឡប់មកវិញ។
កាលកូនប្រុសៗរបស់លោកយ៉ាកុបបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ អ្នកទាំងនោះឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះស៊ីគែមបានប្រព្រឹត្តអំពើយង់ឃ្នងនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកជាមួយកូនក្រមុំរបស់លោកយ៉ាកុប ជាអំពើដែលមិនគួរគប្បីប្រព្រឹត្តជាដាច់ខាត។
កាអាលជាកូនអេបេឌពោលឡើងថា៖ «តើអ័ប៊ីម៉្មាឡិចជាអ្នកណា ហើយពួកយើងនៅស៊ីគែមនេះជាអ្នកណា បានជាយើងត្រូវបម្រើគាត់? តើគាត់មិនមែនជាកូនរបស់យេរូ-បាល ហើយសេប៊ុលមិនមែនជាតំណាងរបស់គាត់ទេឬ? ចូរបម្រើមនុស្សរបស់ហាម៉ោរ ដែលជាឪពុករបស់ស៊ីគែមវិញ ហេតុអីបានជាយើងត្រូវបម្រើអ័ប៊ីម៉្មាឡិច?