លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា៖ «តើអ្នកទាំងនេះដែលមកជាមួយឯង ជាអ្នកណា?» លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះបានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង»។
លោកុប្បត្តិ 33:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកបាវបម្រើស្រី និងកូនៗរបស់ពួកនាងចូលមកជិត ហើយក្រាបចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីបម្រើក៏នាំគ្នាចូលមកជាមួយកូនៗរបស់នាង រួចក្រាបសំពះលោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវស្រីទាំង២នឹងកូនគេក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា អាល់គីតាប ស្ត្រីបម្រើក៏នាំគ្នាចូលមកជាមួយកូនៗរបស់នាង រួចក្រាបសំពះអេសាវ។ |
លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា៖ «តើអ្នកទាំងនេះដែលមកជាមួយឯង ជាអ្នកណា?» លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះបានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង»។
បន្ទាប់មក នាងលេអា និងកូនរបស់នាងក៏ចូលមកឱនក្រាបចុះ ហើយជាចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ។