លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។
លោកុប្បត្តិ 31:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ បើលោកឪពុករកឃើញមានរូបព្រះទាំងនោះនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ទៀតទេ។ សូមឆែកមើលនៅចំពោះមុខបងប្អូនយើងនេះចុះ បើមានរបស់ណាដែលនៅជាមួយខ្ញុំ ជារបស់លោកឪពុក សូមយកវិញចុះ»។ ឯលោកយ៉ាកុបមិនដឹងថា នាងរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ ព្រះគម្ពីរខ្មែរសាកល រីឯរូបព្រះរបស់លោកអ៊ំ បើលោកអ៊ំរកឃើញនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ឡើយ។ នៅចំពោះបងប្អូនរបស់យើង សូមលោកអ៊ំសម្គាល់មើលអ្វីដែលជារបស់លោកអ៊ំ ពីអ្វីៗដែលនៅជាមួយខ្ញុំ ហើយសូមយកទៅចុះ”។ យ៉ាកុបមិនបានដឹងថារ៉ាជែលបានលួចរូបព្រះទាំងនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ លោកយ៉ាកុបពុំដឹងថា លោកស្រីរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ សូមឆែកឆេរនៅចំពោះមុខបងប្អូនយើងនេះចុះ មើលបើមានរបស់ណា ជារបស់ផងលោកឪពុក នៅនឹងខ្ញុំ នោះសូមយកវិញចុះ ឯយ៉ាកុបគាត់មិនដឹងជារ៉ាជែលបានលួចយករូបព្រះទាំងនោះទេ អាល់គីតាប ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ យ៉ាកកូបពុំដឹងថា រ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។ |
លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។
ដូច្នេះ តទៅមុខទៀត កាលណាលោកឪពុកចូលមកសួរពីឈ្នួលរបស់ខ្ញុំ នោះខ្ញុំនឹងសម្ដែងឲ្យពុកជ្រាបថា ខ្ញុំស្មោះត្រង់ គឺបើមានសត្វណានៅជាមួយខ្ញុំ ដែលមិនពពាល ពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះចាត់ទុកថាខ្ញុំបានលួចហើយ»។
ពេលនោះ លោកឡាបាន់បានចេញទៅកាត់រោមចៀម នាងរ៉ាជែលក៏បានលួចយករូបថេរ៉ាភីម របស់ឪពុក។
លោកឡាបាន់ក៏នាំបងប្អូនរបស់គាត់ទៅជាមួយ ហើយធ្វើដំណើរដេញតាមអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុបនៅស្រុកភ្នំកាឡាត។
ឥឡូវនេះ ឯងបានចេញមក ព្រោះតែឯងនឹករឭកផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយករូបព្រះរបស់ពុកមកដែរ?»
លោកយ៉ាកុបឆ្លើយទៅលោកឡាបាន់ថា៖ «ព្រោះខ្ញុំខ្លាច ដ្បិតខ្ញុំគិតក្រែងលោកឪពុកដណ្ដើមយកកូនស្រីពីខ្ញុំទៅវិញដោយកម្លាំង។
ដូច្នេះ លោកឡាបាន់ក៏ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ទៅក្នុងជំរំរបស់នាងលេអា និងទៅក្នុងជំរំរបស់ស្រីបម្រើទាំងពីរ តែរកមិនឃើញសោះ។ គាត់ចេញពីជំរំរបស់នាងលេអា ចូលទៅក្នុងជំរំរបស់នាងរ៉ាជែល។