ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពស់​ជា​សត្វ​មួយ​ដែល​មាន​កល‌ល្បិច​លើស​ជាងអស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "អ្នក​មិនត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​សួន‌ច្បារ"មែន​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឯ​ពស់​ជា​សត្វ​ប៉ិនខាងឧបាយកល​លើសជាង​សត្វព្រៃ​គ្រប់ប្រភេទ​នៃទីវាល​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​។ វា​និយាយ​នឹង​ស្ត្រី​ថា​៖ “តើ​ព្រះ​ពិតជា​មានបន្ទូលថា​ពួកអ្នក​មិន​ត្រូវ​ហូប​ពី​ដើមឈើ​ណាមួយ​ក្នុង​សួន​នេះ​មែនឬ​?”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់​ដែល​ព្រះ‌ជា‌អម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយ‌កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត វា​និយាយ​ទៅ​កាន់​ស្ត្រី​ថា តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន‌ច្បារ​មែន​ឬ

សូមមើលជំពូក

អាល់គីតាប

ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់ ដែលអុលឡោះ‌តាអាឡាជា​ម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​អុលឡោះ​ពិត​ជា​មាន​បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 3:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​បើ​ដួល ម្នាក់​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ​ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​ជួយ​ជ្រោង​ឡើង។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កម្លាំង​របស់​ព្រះ‌អង្គ​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សម្បើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សម្បើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ព្រះ‌អង្គ​នឹង​សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។


«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។


មេ​ល្បួង​ក៏​ចូល​មក ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំបុ័ង​ទៅ!»។


«បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក" ហើយ​ថា "ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។


រួច​វា​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រគល់​របស់​ទាំង​នេះ​ដល់​អ្នក»។


សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។


ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​គំនិត​របស់​អ្នក​រាល់​គ្នា បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​របស់​វា​នោះ​ដែរ។


រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។


ពេល​នោះ ពស់​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទឹក​ទន្លេ តាម​ពី​ក្រោយ​ស្ត្រី​នោះ ដើម្បី​បន្សាត់​នាង​ឲ្យ​បាត់​ទៅ​តាម​ទន្លេ​នោះ។


នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។


ទេវតា​នោះ​ក៏​ចាប់​នាគ គឺ​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស និង​ជា​សាតាំង ហើយ​ចង​ទុក​មួយ​ពាន់​ឆ្នាំ