កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។
លោកុប្បត្តិ 29:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកកំពុងនិយាយជាមួយគេនៅឡើយ នាងរ៉ាជែលក៏នាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលយ៉ាកុបកំពុងនិយាយជាមួយពួកគេ រ៉ាជែលក៏មកដល់ជាមួយហ្វូងចៀមរបស់ឪពុកនាង ដ្បិតនាងជាអ្នកគង្វាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់កំពុងនិយាយនឹងគេនៅឡើយ នោះរ៉ាជែលនាងនាំហ្វូងចៀមរបស់ឪពុកមកដល់ ដ្បិតគឺនាងហើយដែលជាអ្នកឃ្វាល អាល់គីតាប យ៉ាកកូបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ |
កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។
ពេលលោកយ៉ាកុបក្រឡេកឃើញនាងរ៉ាជែល កូនរបស់លោកឡាបាន់ បងប្រុសរបស់ម្ដាយលោក និងចៀមរបស់ឡាបាន់ បងប្រុសរបស់ម្ដាយលោក លោកក៏ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់លោកឡាបាន់ផឹក។
ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។
លោកម៉ូសេក៏ព្រមនៅជាមួយលោករេហួល ហើយលោករេហួលលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យធ្វើជាប្រពន្ធរបស់លោកម៉ូសេ។
កំពុងដែលគេដើរតាមផ្លូវឡើងទៅឯទីក្រុង នោះគេជួបប្រទះនឹងពួកស្រីក្រមុំៗដែលចេញមកដងទឹក ហើយក៏សួរថា៖ «តើអ្នកមើលឆុតនៅទីនេះឬទេ?»