កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។
លោកុប្បត្តិ 29:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសួរគេថា៖ «តើអ្នករាល់គ្នាស្គាល់លោកឡាបាន់ កូនរបស់លោកណាឃរឬទេ?» គេឆ្លើយថា៖ «យើងស្គាល់»។ ព្រះគម្ពីរខ្មែរសាកល គាត់សួរពួកគេទៀតថា៖ “បងប្អូនស្គាល់ឡាបាន់ចៅរបស់ណាឃរឬទេ?”។ ពួកគេឆ្លើយថា៖ “ស្គាល់”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសួរគេទៀតថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់សួរថា អ្នករាល់គ្នាស្គាល់ឡាបាន់ ជាកូនណាឃរឬទេ គេឆ្លើយថា ស្គាល់ដែរ អាល់គីតាប គាត់សួរគេទៀតថា៖ «តើបងប្អូនស្គាល់ឡាបាន់ ដែលត្រូវជាកូនរបស់ណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ |
កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។
នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា»។
នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់អណ្តូងទឹក។
សូមព្រះរបស់លោកអ័ប្រាហាំ និងព្រះរបស់លោកណាឃរ ជាព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងចុះ»។ ដូច្នេះ លោកយ៉ាកុបក៏ស្បថនឹងព្រះ ដែលលោកអ៊ីសាកជាឪពុករបស់លោកគោរពកោតខ្លាច