លោកុប្បត្តិ 29:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (លោកឡាបាន់បានឲ្យនាងប៊ីលហា ជាស្រីបម្រើរបស់ខ្លួន ទៅបម្រើនាងរ៉ាជែល)។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់ឲ្យប៊ីលហាបាវបម្រើស្រីរបស់គាត់ ដល់រ៉ាជែលកូនស្រីរបស់គាត់ ទុកជាបាវបម្រើស្រី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ប្រគល់នាងប៊ីលហា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងរ៉ាជែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឲ្យប៊ីលហាជាបាវស្រីខ្លួនទៅបំរើរ៉ាជែលដែរ អាល់គីតាប ឡាបាន់ប្រគល់ប៊ីលហា ជាអ្នកបម្រើរបស់គាត់ ឲ្យបម្រើរ៉ាជែល។ |
លោកយ៉ាកុបក៏ធ្វើដូច្នោះ គឺលោកនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងលេអា។ បន្ទាប់មក លោកឡាបាន់ឲ្យនាងរ៉ាជែលទៅធ្វើជាប្រពន្ធរបស់លោកយ៉ាកុបទៀត។
លោកយ៉ាកុបក៏ចូលទៅឯនាងរ៉ាជែលដែរ ហើយលោកស្រឡាញ់នាងរ៉ាជែលជាងនាងលេអា រួចលោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។
នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។
នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។
(អ្នកទាំងនេះជាកូនចៅរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងរ៉ាជែលជាកូន ហើយនាងបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប ទាំងអស់មានប្រាំពីរនាក់)។