ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​នៅ​ឲ្យ​គ្រប់​មួយ​អាទិត្យ​ជាមួយ​នាង​នេះ​សិន រួច​សឹម​យើង​លើក​នាង​មួយ​ទៀត​ឲ្យ​កូន​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​កូន​នឹង​បម្រើ​ពុក​ប្រាំពីរ​ឆ្នាំ​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​បំពេញ​មួយ​សប្ដាហ៍​នេះ​សិន នោះ​យើង​នឹង​ឲ្យ​ម្នាក់ទៀត​ទៅ​ឯង​ដែរ សម្រាប់​ការងារ​ដែល​ឯង​បម្រើ​យើង​ប្រាំពីរ​ឆ្នាំ​ទៀត”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ‌ពីរ​ឆ្នាំ​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឯង​នៅ​គ្រប់​១​អាទិត្យ​នឹង​នាង​នេះ​សិន រួច​សឹម​យើង​ឲ្យ​នាង​នោះ​ទៅ​ឯង​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​ឯង​នឹង​បំរើ​អញ​៧​ឆ្នាំ​ទៀត

សូមមើលជំពូក

អាល់គីតាប

ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ​ពីរ​ឆ្នាំ​ទៀត»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:27
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​នៅ​បម្រើ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល តែ​ដោយ​ព្រោះ​លោក​ស្រឡាញ់​នាង រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ ហាក់​ដូច​ជា​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​លោក។


លោក​ឡាបាន់​ឆ្លើយ​ថា៖ «នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​លើក​ប្អូន​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ។


លោក​យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គឺ​លោក​នៅ​ឲ្យ​គ្រប់​មួយ​អាទិត្យ​ជា‌មួយ​នាង​លេអា។ បន្ទាប់​មក លោក​ឡាបាន់​ឲ្យនាង​រ៉ាជែល​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប​ទៀត។


ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​ម្ភៃ​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​ពីរ​នាក់ ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​ដប់​ដង​ហើយ។


កាល​ប្រពន្ធ​របស់​អ្នក​នៅ​រស់​នៅ​ឡើយ មិន​ត្រូវ​យក​បង ឬ​ប្អូន​ស្រី​របស់​នាង​មក​បើក​កេរ‌ខ្មាស ដើម្បី​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​របស់​អ្នក​ឡើយ។


តើព្រះ‌អង្គ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​តែ​មួយ​ទេ​ឬ? តើ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​រួម​តែ​មួយ​ដូច្នេះដើម្បី​អ្វី? គឺ​ព្រោះ​ព្រះ‌អង្គ​ចង់​ស្វែង​រក​ពូជ​បរិសុទ្ធ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ចុះ កុំ​មាន​ចិត្ត​ក្បត់​ចំពោះ​ប្រ​ពន្ធ​ដែល​បាន​គ្នា ពី​កាល​នៅ​ក្រមុំ​កំលោះ​នោះ​ឡើយ។


ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ការ​លោភ​ចង់​បាន​ប្រាក់ អ្នក​ខ្លះ​ក៏​បាន​វង្វេង​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​ការ​ឈឺ​ចាប់​ជា​ច្រើន។


ឪពុក​របស់​សាំ​សុន​បាន​ចុះ​ទៅ​ផ្ទះ​ស្ត្រី​នោះ ឯ​សាំសុន​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​នៅ​ទី​នោះ តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។


សាំសុន​និយាយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​សូម​ដាក់​ប្រស្នា​មួយ​ដល់​អ្នក​រាល់​គ្នា ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ខ្ញុំ​បាន ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នេះ គឺ​រក​ប្រស្នា​នោះ​ឃើញ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​វែង​សាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​អ្នក​រាល់​គ្នា