ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 26:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះឯង ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​បាន​មក​ជម្រាប​លោក​ពី​ដំណើរ​អណ្តូង​ដែល​គេ​បាន​ជីក​នោះ​ថា៖ «យើងខ្ញុំ​បាន​រក​ឃើញ​ទឹក​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ក្នុង​ថ្ងៃ​ដដែលនោះ ពួក​បាវបម្រើ​របស់​អ៊ីសាក​មក​ប្រាប់​គាត់​អំពី​រឿង​អណ្ដូង​ដែល​ពួកគេ​បាន​ជីក​នោះ​ថា​៖ “ពួកខ្ញុំ​បាន​រកឃើញ​ទឹក​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដដែល​នោះ អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​មក​ជម្រាប​លោក អំពី​អណ្ដូង​ដែល​គេ​កំពុង​ជីក​ថា៖ «យើង​ខ្ញុំ​រក​ឃើញ​ទឹក​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នោះ​ឯង ពួក​បាវ​របស់​អ៊ីសាក​មក​ជំរាប​គាត់​ពី​ដំណើរ​អណ្តូង ដែល​ទើប​នឹង​ជីក​ថា យើង​ជីក​បាន​ទឹក​ហើយ

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ដដែល​នោះ អ្នក​បម្រើ​របស់​អ៊ីសា‌ហាក់​នាំ​គ្នា​មក​ជម្រាប​គាត់ អំពី​អណ្តូង​ដែល​គេ​កំពុង​ជីក​ថា៖ «យើង​ខ្ញុំ​រក​ឃើញ​ទឹក​ហើយ!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 26:32
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​អ៊ីសាក​ក៏​សង់​អាស‌នា​មួយ​នៅទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា រួច​បោះ​ជំរំ​នៅ​ទី​នោះ។ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​ជីក​អណ្តូង​មួយ​នៅ​ទី​នោះ​ដែរ។


លុះ​ព្រលឹម​ស្រាង​កាល​ណា ពួក‌គេ​ក្រោក​ឡើង ហើយ​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួចលោក​អ៊ីសាក​ក៏​ជូន​ដំណើរ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​អស់​លោក​ទាំង​នោះ ហើយ​ពួក‌គេ​ក៏​ចេញ​ពី​លោក​ទៅ​ដោយ​សុខសាន្ត។


លោក​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា "សេបា" ហេតុ​នេះ​ហើយ​បាន​ជា​ទី​ក្រុង​នោះ​មាន​ឈ្មោះ​ថា "បៀរ-សេបា" រហូត​មក​ដល់​សព្វ‌ថ្ងៃ។


អ្នក​ណា​ដែល​ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស នោះ​រមែង​ធ្លាក់​ខ្លួន​ជា​ក្រ តែ​ដៃ​មនុស្ស​ដែល​ឧស្សាហ៍ នាំ​ឲ្យ​មាន​វិញ។


ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។


«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។