ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
លោកុប្បត្តិ 26:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះបាទអ័ប៊ីម៉្មាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក មានទាំងអ័ហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយ។ ព្រះគម្ពីរខ្មែរសាកល រីឯអ័ប៊ីម្ម៉ាឡិច និងអ័ហ៊ូសាតទីប្រឹក្សារបស់ទ្រង់ ព្រមទាំងភីកុលមេទ័ពរបស់ទ្រង់ បានចេញពីកេរ៉ារមកជួបអ៊ីសាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក ដោយមានលោកអហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងលោកភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៊ីម៉្មាឡិច អ័ហ៊ូសាតជាសំឡាញ់ទ្រង់ នឹងភីកុលជាមេទ័ពទ្រង់ ក៏ចេញពីកេរ៉ាទៅឯគាត់ អាល់គីតាប ស្តេចអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ា មកជួបអ៊ីសាហាក់ ដោយមានអហ៊ូសាត ជាទីប្រឹក្សារបស់ស្តេច និងភីកុល ជាមេទ័ពរបស់ស្តេចមកជាមួយផង។ |
ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
លោកអ៊ីសាកសួរថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកមករកទូលបង្គំ? ដ្បិតព្រះរាជាស្អប់ទូលបង្គំហើយ ទាំងបានបណ្តេញទូលបង្គំចេញទៀតផង»។