កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក
លោកុប្បត្តិ 26:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គ្រានោះ ពួកភីលីស្ទីនបានលុបអណ្តូងទាំងប៉ុន្មានដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអ័ប្រាហាំនៅរស់នៅឡើយ)។ ព្រះគម្ពីរខ្មែរសាកល ពួកជនជាតិភីលីស្ទីនក៏បិទអណ្ដូងទាំងអស់ដែលបាវបម្រើរបស់ឪពុកគាត់បានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ គឺពួកគេលុបដីបំពេញអណ្ដូងទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយយកដីមកលុបបំពេញអណ្ដូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអប្រាហាំនៅរស់នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអណ្តូងទាំងប៉ុន្មានដែលពួកបាវរបស់ឪពុកបានជីក ពីកាលដែលនៅរស់នៅឡើយ នោះពួកភីលីស្ទីនគេលុបដីពេញទាំងអស់ទៅ អាល់គីតាប ហើយយកដីមកលុបបំពេញអណ្តូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកគាត់បានជីក កាលពីជំនាន់អ៊ីព្រហ៊ីមនៅរស់នៅឡើយ។ |
កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក
លោកទូលឆ្លើយថា៖ «កូនចៀមញីប្រាំពីរដែលព្រះករុណានឹងទទួលពីដៃទូលបង្គំនេះ គឺដើម្បីឲ្យបានជាបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំពិតជាបានជីកអណ្តូងនេះមែន»។