យ៉ុកសានបង្កើតបានសេបា និងដេដាន់។ ឯកូនចៅរបស់ដេដាន់ គឺពួកអាសស៊ើរ ពួកលេទូស និងពួកលេវមី។
លោកុប្បត្តិ 25:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា។ អ្នកទាំងនេះជាកូនចៅរបស់នាងកិទូរ៉ា។ ព្រះគម្ពីរខ្មែរសាកល រីឯពួកកូនប្រុសរបស់ម៉ាឌាន គឺអេផា អេភើរ ហាណុក អ័ប៊ីដា និងអែលដ្អា។ អ្នកទាំងអស់នេះជាកូនចៅរបស់កិទូរ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់ម៉ាឌានមាន អេផា អេភើរ ហេណុក អប៊ីដា និងអែលដា។ គឺអ្នកទាំងនោះហើយដែលជាកូនចៅរបស់នាងកិទូរ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា នឹងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។ អាល់គីតាប កូនចៅរបស់ម៉ាឌាន មានអេផាអេភើរ ហេណុក អប៊ីដា និងអែលដា។ គឺអ្នកទាំងនោះហើយ ដែលជាកូនចៅរបស់នាងកិទូរ៉ា។ |
យ៉ុកសានបង្កើតបានសេបា និងដេដាន់។ ឯកូនចៅរបស់ដេដាន់ គឺពួកអាសស៊ើរ ពួកលេទូស និងពួកលេវមី។
គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំមនុស្សខ្លះពីប៉ារ៉ានទៅជាមួយគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោនជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះមួយឲ្យលោកនៅ និងស្រែចម្ការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង។
កូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។
អ្នកនឹងមានសត្វអូដ្ឋយ៉ាងសន្ធឹក គឺជាអូដ្ឋស្ទាវរបស់ពួកម៉ាឌាន និងពួកអេផា ហើយទាំងអស់ដែលនៅស្រុកសេបានឹងមកដែរ ព្រមទាំងដឹកយកមាស និងកំញានមក ហើយនឹងប្រកាសប្រាប់ពី សេចក្ដីសរសើររបស់ព្រះយេហូវ៉ា។