លោកុប្បត្តិ 25:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនដែលនាងបានបង្កើតឲ្យលោកអ័ប្រាហាំ គឺសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ ព្រះគម្ពីរខ្មែរសាកល នាងបង្កើតស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអាឲ្យគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បង្កើតបានកូនប្រុសជូនលោក ដែលមានឈ្មោះដូចតទៅនេះគឺ សឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងនោះបង្កើតកូនឲ្យគាត់ គឺសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ នឹងស៊ូអា អាល់គីតាប គាត់បង្កើតបានកូនប្រុសជូនគាត់ដែលមានឈ្មោះដូចតទៅនេះ គឺសឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ |
យ៉ុកសានបង្កើតបានសេបា និងដេដាន់។ ឯកូនចៅរបស់ដេដាន់ គឺពួកអាសស៊ើរ ពួកលេទូស និងពួកលេវមី។
ព្រះបាទហ៊ូសាមសុគតទៅ រួចព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ ដែលបានវាយពួកម៉ាឌាននៅស្រុកម៉ូអាប់ បានឡើងគ្រងរាជ្យជំនួស ហើយទីក្រុងរបស់ស្ដេច គឺអាវីត។
ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។
នៅពេលជាមួយគ្នានោះ ពួកម៉ាឌានបាននាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារ ជាមន្ត្រីរបស់ផារ៉ោន គឺជាមេបញ្ជាការកងរក្សាស្តេច។
គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំមនុស្សខ្លះពីប៉ារ៉ានទៅជាមួយគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោនជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះមួយឲ្យលោកនៅ និងស្រែចម្ការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង។
ពេលមិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮនិយាយពីសេចក្ដីអាក្រក់ ដែលកើតដល់លោកនោះ គេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន ប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ណាអាម៉ា គេសន្មតគ្នាមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ។
ពេលនោះ សាសន៍ម៉ូអាប់និយាយទៅកាន់ពួកចាស់ទុំរបស់សាសន៍ម៉ាឌានថា៖ «ហ្វូងមនុស្សដ៏ច្រើននេះមុខជាស៊ីរំលីងអ្វីៗទាំងអស់នៅជុំវិញពួកយើង ដូចជាគោស៊ីរំលីងស្មៅនៅទីវាលមិនខាន»។ គ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើស្រុកម៉ូអាប់។
«ចូរសងសឹកសាសន៍ម៉ាឌានឲ្យកូនចៅអ៊ីស្រាអែល បន្ទាប់មក អ្នកនឹងត្រូវជួបជុំជាមួយដូនតារបស់អ្នក»។
ពួកគេសម្លាប់ពួកស្តេចសាសន៍ម៉ាឌាន ជាមួយពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី រេគេម ស៊ើរ និងរេបា ជាស្តេចសាសន៍ម៉ាឌានទាំងប្រាំ ហើយគេក៏បានសម្លាប់បាឡាម ជាកូនបេអ៊រដោយដាវដែរ។