អ្នកបម្រើនោះឆ្លើយទៅលោកថា៖ «ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំប្របាទ មកស្រុកនេះទេមើលទៅ ដូច្នេះ តើត្រូវឲ្យខ្ញុំប្របាទនាំកូនរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»
លោកុប្បត្តិ 24:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំនាំកូនរបស់ខ្ញុំត្រឡប់ទៅស្រុកនោះវិញឡើយ។ ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំនិយាយនឹងគាត់ថា៖ “ត្រូវប្រាកដថាកុំឲ្យនាំកូនប្រុសរបស់ខ្ញុំត្រឡប់ទៅទីនោះវិញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំប្រាប់ថា ចូរឯងប្រយ័ត កុំឲ្យនាំកូនអញត្រឡប់ទៅឯណោះវិញឡើយ អាល់គីតាប អ៊ីព្រហ៊ីមមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! |
អ្នកបម្រើនោះឆ្លើយទៅលោកថា៖ «ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំប្របាទ មកស្រុកនេះទេមើលទៅ ដូច្នេះ តើត្រូវឲ្យខ្ញុំប្របាទនាំកូនរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»
ប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងបានរួចពីសម្បថដែលអ្នកស្បថនឹងខ្ញុំនេះ ប៉ុន្តែ មិនត្រូវនាំកូនប្រុសខ្ញុំទៅស្រុកនោះវិញឡើយ»។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ប៉ុន្ដែ យើងមិនមែនជាពួកអ្នកដែលដកថយទៅវិញ ហើយឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានជំនឿ ហើយរក្សាព្រលឹងរបស់ខ្លួនវិញ។
ដោយសារជំនឿ លោកបានស្នាក់នៅក្នុងស្រុកដែលព្រះអង្គបានសន្យា ទុកដូចជានៅប្រទេសដទៃ ក៏រស់នៅក្នុងជំរំជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នកស្នងសេចក្ដីសន្យារួមជាមួយលោក ទុកជាមត៌ក។