ខ្ញុំបានជម្រាបចៅហ្វាយខ្ញុំថា "ប្រហែលជាស្ត្រីនោះមិនព្រមមកតាមខ្ញុំទេមើលទៅ"។
លោកុប្បត្តិ 24:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបម្រើនោះឆ្លើយទៅលោកថា៖ «ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំប្របាទ មកស្រុកនេះទេមើលទៅ ដូច្នេះ តើត្រូវឲ្យខ្ញុំប្របាទនាំកូនរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?» ព្រះគម្ពីរខ្មែរសាកល បាវបម្រើនោះក៏តបនឹងគាត់ថា៖ “ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ តើខ្ញុំត្រូវតែនាំកូនប្រុសរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចេញមកនោះវិញឬ?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំប្របាទមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំប្របាទនាំកូនប្រុសរបស់លោក ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវនោះក៏ឆ្លើយទៅគាត់ថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ បើដូច្នេះ តើត្រូវឲ្យខ្ញុំនាំកូនលោកត្រឡប់ទៅនៅស្រុកដែលលោកបានចោលនោះឬអី អាល់គីតាប អ្នកបម្រើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំនាំកូនប្រុសរបស់ចៅហ្វាយ ទៅស្រុកដែលចៅហ្វាយបានចាកចេញមកនោះឬ?»។ |
ខ្ញុំបានជម្រាបចៅហ្វាយខ្ញុំថា "ប្រហែលជាស្ត្រីនោះមិនព្រមមកតាមខ្ញុំទេមើលទៅ"។
គឺអ្នកត្រូវទៅឯស្រុកកំណើតរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនរបស់ខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ»។
គេក៏ហៅនាងរេបិកាមក ហើយសួរថា៖ «តើកូនព្រមទៅជាមួយអ្នកនេះឬទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រមទៅ»។
លោកអ័ប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំនាំកូនរបស់ខ្ញុំត្រឡប់ទៅស្រុកនោះវិញឡើយ។
មិនត្រូវចេញព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ានឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមរបស់ព្រះអង្គ ជាអសារឥតការនោះឡើយ។
គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្តដោយតម្រិះ តែមនុស្សល្ងីល្ងើគេបង្អួត សេចក្ដីចម្កួតរបស់ខ្លួនវិញ។
ហើយបើអ្នកស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាមានព្រះជន្មគង់នៅយ៉ាងណា នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងព្រះអង្គ ហើយនឹងអួតសរសើរពីព្រះអង្គយ៉ាងនោះដែរ។