ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​នាង​បាន​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ នាង​ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ម្ចាស់​ផឹក​ទាល់​តែ​ឆ្អែត​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេល​ឲ្យ​គាត់​ផឹក​រួចហើយ នាង​និយាយថា​៖ “ខ្ញុំ​នឹង​ដងទឹក​ឲ្យ​អូដ្ឋ​របស់លោក​ដែរ រហូតដល់​វា​ផឹក​ឆ្អែត”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នាង​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​លោក​ម្ចាស់​ផឹក​ដែរ ទាល់​តែ​វា​បាន​ឆ្អែត​គ្រប់​គ្រាន់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​នាង​បាន​ឲ្យ​គាត់​ផឹក​រួច​ហើយ នោះ​នាង​និយាយ​ថា ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ទាល់​តែ​ឆ្អែត​ដែរ

សូមមើលជំពូក

អាល់គីតាប

ពេល​នាង​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​អ្នក​ផឹក​ដែរ ទាល់​តែ​វា​បាន​ឆ្អែត​គ្រប់​គ្រាន់»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:19
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ទូល‌បង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា "សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ទទួល​ទាន​ផង" ហើយ​នាង​នោះ​តប​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ" សូម​ឲ្យបាន​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌អង្គ​តម្រូវ​ឲ្យ​លោក​អ៊ីសាក ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​មែន»។


នាង​ក៏​ប្រញាប់​ប្រញាល់​ចាក់​ទឹក​ពី​ក្នុង​ក្អម ចុះ​ទៅ​ក្នុង​ស្នូក រួច​រត់​ទៅ​ដង​ពី​អណ្ដូង​ថែម​ទៀត យក​មក​ឲ្យ​អូដ្ឋ​ទាំង​អស់​របស់​គាត់​ផឹក។


ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។