Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នាង​តប​ថា៖ «អញ្ជើញ​ពិសា លោក​ម្ចាស់!»។ រួច​នាង​ក៏​ដាក់​ក្អម​ចុះ​ជា​ប្រញាប់ ហើយ​ឲ្យទឹក​គាត់​ពិសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 នាង​តបថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ សូម​ពិសា​ចុះ”។ រួច​នាង​ក៏​ប្រញាប់​ដាក់​ក្អម​នៅ​ដៃ​នាង​ចុះ ហើយ​ឲ្យ​គាត់​ផឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នាង​តប​មក​វិញ​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ពិសា!»។ នាង​ប្រញាប់‌ប្រញាល់​ផ្អៀង​ក្អម​ឲ្យ​ទឹក​អ្នក​បម្រើ​នោះ​ពិសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​នាង​ឆ្លើយ​ថា ចាស​អញ្ជើញ​ពិសា​ចុះ លោក​ម្ចាស់ ហើយ​នាង​ក៏​ដាក់​ក្អម​ចុះ​មក​ជា​ប្រញាប់​ឲ្យ​គាត់​ផឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នាង​តប​មក​វិញ​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ពិសា!»។ នាង​ប្រញាប់‌ប្រញាល់​ផ្អៀង​ក្អម​ឲ្យ​ទឹក​អ្នក​បម្រើ​នោះ​ពិសា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ទូល‌បង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា "សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ទទួល​ទាន​ផង" ហើយ​នាង​នោះ​តប​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ" សូម​ឲ្យបាន​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌អង្គ​តម្រូវ​ឲ្យ​លោក​អ៊ីសាក ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​មែន»។


នាង​ក៏​ប្រញាប់​ប្រញាល់​ដាក់​ក្អម​ចុះ ហើយ​ពោល​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ឲ្យ​អូដ្ឋ​លោកម្ចាស់​ផឹក​ដែរ"។ ដូច្នេះ ខ្ញុំ​ក៏​បាន​ផឹក រួច​នាង​ឲ្យ​អូដ្ឋ​ផឹក​ដែរ។


កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្តាំ​ថា៖ «សូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង»។


នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុ‌រស


ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម