លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
លោកុប្បត្តិ 23:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ័ប្រាហាំក្រាបចុះនៅចំពោះមុខពួកអ្នកស្រុកនោះ។ ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំក៏ក្រាបចុះនៅចំពោះពួកអ្នកស្រុកនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំក្រាបចុះនៅមុខអ្នកស្រុកនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំគាត់ក៏ឱនខ្លួនគោរពចំពោះពួកអ្នកស្រុកនោះ អាល់គីតាប អ៊ីព្រហ៊ីមក្រាបចុះនៅមុខអ្នកស្រុកនោះ |
លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
នៅពេលល្ងាច ទេវតាទាំងពីរបានទៅដល់ក្រុងសូដុម ហើយឡុតអង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួល ហើយក្រាបចុះឱនមុខដល់ដី។
«ទេ លោកម្ចាស់ សូមស្តាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទសូមជូនលោកម្ចាស់នៅចំពោះមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមបញ្ចុះសពប្រពន្ធរបស់លោកម្ចាស់ចុះ»។
លោកមានប្រសាសន៍ទៅអេប្រុន នៅចំពោះមុខពួកអ្នកស្រុកថា៖ «ប្រសិនបើលោកសុខចិត្ត សូមស្តាប់ខ្ញុំវិញ ខ្ញុំសូមជូនប្រាក់តាមតម្លៃដី សូមទទួលយកពីខ្ញុំចុះ ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនៅទីនោះ»។