Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 «ទេ លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំប្របាទ​សិន ខ្ញុំ​ប្របាទ​សូម​ប្រគល់​ចម្ការ និង​ល្អាង​ដែល​នៅ​ក្នុង​ចម្ការ​នោះ​ជូន​លោក​ម្ចាស់។ ខ្ញុំ​ប្របាទ​សូម​ជូន​លោក​ម្ចាស់​នៅ​ចំពោះ​មុខ​ពួក​បង‌ប្អូន​សាសន៍​ខ្ញុំ​នេះ​ហើយ សូម​បញ្ចុះ​សព​ប្រពន្ធ​របស់​លោក​ម្ចាស់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 “ទេ លោកម្ចាស់​នៃខ្ញុំ​អើយ សូម​ស្ដាប់​ខ្ញុំ​! ខ្ញុំ​សូម​ជូន​ចម្ការ​នោះ​ដល់​លោក រីឯ​រអាង​ដែល​នៅក្នុង​ចម្ការនោះ​ក៏​ខ្ញុំ​សូម​ជូន​ដល់​លោក​ដែរ គឺ​ខ្ញុំ​សូម​ជូន​វា​ដល់​លោក​នៅចំពោះ​ភ្នែក​ជនរួមជាតិ​របស់ខ្ញុំ​។ សូម​បញ្ចុះ​សព​នោះ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 «លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ​ប្របាទ​សិន ខ្ញុំ​ប្របាទ​សូម​ប្រគល់​ដី​ចម្ការ ព្រម​ទាំង​គុហា​នៅ​ក្នុង​ចម្ការ​នោះ​ជូន​លោក​ម្ចាស់។ ខ្ញុំ​ប្របាទ​ជូន​លោក​ម្ចាស់​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ខ្ញុំ​ប្របាទ​ទាំង​អស់។ សូម​លោក​ម្ចាស់​បញ្ចុះ​សព​ភរិយា​របស់​លោក​ម្ចាស់​នៅ​ទី​នោះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទេ លោក​ម្ចាស់​អើយ សូម​ស្តាប់​ខ្ញុំ​វិញ ចំការ​នោះ​ខ្ញុំ​ជូន​លោក​ហើយ ព្រម​ទាំង​រអាង​ដែល​នៅ​ឯ​ណោះ​ដែរ ខ្ញុំ​ជូន​លោក​ទាំង​អស់​នៅ​មុខ​ពួក​បង​ប្អូន​សាសន៍​ខ្ញុំ​នេះ​ហើយ សូម​លោក​កប់​សព​របស់​ប្រពន្ធ​លោក​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 «លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំ​សិន ខ្ញុំ​សូម​ប្រគល់​ដី​ចម្ការ ព្រម​ទាំង​រូង​ភ្នំ​នៅ​ក្នុង​ចម្ការ​នោះ ជូន​លោក។ ខ្ញុំ​ជូន​លោក នៅ​ចំពោះ​មុខ​ជន‌ជាតិ​ខ្ញុំ​ទាំង​អស់។ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក​នៅ​ទី​នោះ​ទៅ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:11
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​អ័ប្រា‌ហាំ​ក្រាប​ចុះនៅ​ចំពោះមុខពួក​អ្នក​ស្រុក​នោះ។


បាន​ប្រគល់​ឲ្យ​លោក​អ័ប្រា‌ហាំទាំង​អស់​ទុក​ជា​កេរ​អាករ នៅ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង។


«លោក​ម្ចាស់ សូម​ស្តាប់​យើង​ខ្ញុំសិន លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា‌មួយ​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​បញ្ចុះ‌សព​ប្រពន្ធ​របស់​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រកែក មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ប្រពន្ធ​របស់​លោក​ឡើយ»។


ប៉ុន្តែ អស់​អ្នក​មាន​ចិត្ត​សទ្ធា គេ​គិត‌គូរ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ។


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​សម្លាប់​គេ ឃាតក​នោះ​ត្រូវ​សម្លាប់​ចោល ដោយ​សំអាង​លើ​ភស្តុតាង​របស់​ពួក​ស្មរ​បន្ទាល់ តែ​បើ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ នោះ​មិន​អាច​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​ណា​ត្រូវ​ស្លាប់​បាន​ឡើយ ។


ព្រះ‌រាជាបញ្ជា​ទៅ​ពួក​អ្នក​ដែល​ឈរ​នៅ​មុខ​លោក​ថា "ចូរ​ដក​យក​ប្រាក់​មួយ​ណែន​ពី​វា ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​ដប់​ណែន​វិញ"។


អ្នក​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ គឺ​សំអាងលើ​ភស្ដុ​តាង​របស់​ស្មរ​បន្ទាល់​ពីរ ឬបី​នាក់ តែ​បើ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ នោះ​មិន​អាច​ប្រហារ​ជីវិត​អ្នក​នោះ​បាន​ឡើយ ។


«មិន​ត្រូវ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ទាស់​នឹង​អំពើ​ទុច្ចរិត ឬ​បទឧក្រិដ្ឋ​ដែល​មនុស្ស​ណា​ម្នាក់​ប្រព្រឹត្ត​យ៉ាង​ណា​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​ពីរ ឬបី​នាក់​វិញ ទើប​ដំណើរ​នោះអាច​យក​ជា​ការ​បាន។


លោក​បូអូស​បាន​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​មើល៍ អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ ដែល​លោក​បូអូស​បាន​និយាយ​ប្រាប់​នាង​រស់​ក៏​មក​ដល់។ ដូច្នេះ លោក​បូអូស​ពោល​ថា៖ «បង​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ​សិន» គាត់​ក៏​ចូល​មក​អង្គុយ។


ដូច្នេះ ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់​ទុំ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ស្រាប់ សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​ពីរ​នោះ​បាន​បង្កើត​គ្រួសារ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង ក្នុង​ស្រុក​អេប្រា‌តា ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង


ខ្ញុំ​បាន​គិត​ថា ត្រូវ​ជម្រាប​ឲ្យ​បង​ដឹង​ដែរ ដូច្នេះ សូម​បង​ទិញ​ដី​នោះ នៅ​ចំពោះ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​នេះ និង​នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​យើង​ចុះ បើ​បង​ចង់​លោះ​ដី​នោះ សូម​លោះ​ទៅ តែ​បើ​មិន​ចង់​លោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង ដ្បិត​ក្រៅ​ពី​បង គ្មាន​អ្នក​ណា​ទៀត​មាន​ច្បាប់​លោះ​បាន​ទេ មាន​តែ​ខ្ញុំ​ដែល​ជា​អ្នក​បន្ទាប់​បង​ប៉ុណ្ណោះ» អ្នក​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​ព្រម​លោះ​ចុះ»។


នោះ​លោក​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់​ទុំ និង​មនុស្ស​ទាំង​នោះ​ថា៖ «នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច និង​របស់​គីលី‌យ៉ុន និង​ម៉ាឡូន​ពី​ណា‌អូមី​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម