ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 22:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ៊ូស​ជា​កូន​ច្បង​របស់​លោក ប៊ូស​ជា​ប្អូន កេមូ‌អែល​ជា​ឪពុក​របស់​អើរ៉ាម

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​អ៊ូស​ជា​កូនច្បង ប៊ូស​ជា​ប្អូន កេមូអែល​ដែលជា​ឪពុក​របស់​អើរ៉ាម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ៊ូស​ជា​កូន​ច្បង ប៊ូស​ជា​ប្អូន កេមូ‌អែល​ដែល​ត្រូវ​ជា​ឪពុក​របស់​អើរ៉ាម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​អ៊ូស​ជា​កូន​ច្បង​គាត់ ហើយ​ប៊ូស​ជា​ប្អូន នឹង​កេមូ‌អែល​ដែល​ជា​ឪពុក​អើរ៉ាម

សូមមើលជំពូក

អាល់គីតាប

អ៊ូស​ជា​កូន​ច្បង ប៊ូស​ជា​ប្អូន កេមូ‌អែល ដែល​ត្រូវ​ជា​ឪពុក​របស់​អើរ៉ាម

សូមមើលជំពូក



លោកុ‌ប្បត្តិ 22:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក មាន​គេ​មក​ប្រាប់​លោក​អ័ប្រា‌ហាំ​ថា៖ «នាង​មីលកា​ក៏​បាន​បង្កើត​កូន​ឲ្យ​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ គឺ


កេសែឌ ហាសួរ ពីលដាស យីដឡាប និង​បេធូ‌អែល»។


បន្ទាប់​មក អ្នក​បម្រើ​នោះ​ក៏​យក​អូដ្ឋ​ដប់​ក្បាល ពី​ហ្វូង​អូដ្ឋ​របស់​ចៅ‌ហ្វាយ ព្រម​ទាំង​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ចៅ‌ហ្វាយ​គាត់ រួចក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​ទៅ​ទី​ក្រុង​របស់​ណាឃរ។


នៅ​ស្រុក​អ៊ូស មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូប ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត​ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់។


នៅ​ខណៈ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​មាន​កំហឹង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ។


ហើយ​កុលសម្ព័ននានា​ទាំង​អស់​ក្នុង​ចំណោម​ពួក​គេ ស្តេច​ទាំងអស់​នៅ​ស្រុក​អ៊ូស និង​ស្តេច​ទាំង​អស់​នៅ​ស្រុក​ភីលី‌ស្ទីន (គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ)


ពួក​ដេដាន់ ពួក​ថេម៉ា និង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក​ចង្កា


បាឡាម ក៏​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «បាឡាក​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក ស្តេច​សាសន៍​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត​មក​ថា "ចូរ​មក ចូរ​ដាក់​បណ្ដា‌សា​ពួក​យ៉ាកុប​ឲ្យ​យើង ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​ចុះ!"