លោកអ័ប្រាហាំចាកចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅតំបន់ណេកិប ហើយលោកតាំងទីលំនៅត្រង់ក្រុងកេរ៉ា នៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ។
លោកុប្បត្តិ 21:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំស្នាក់នៅស្រុកភីលីស្ទីនជាច្រើនថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល រួចអ័ប្រាហាំបានរស់នៅបណ្ដោះអាសន្នក្នុងដែនដីភីលីស្ទីនជាយូរថ្ងៃ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលយ៉ាងយូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់សំចតនៅស្រុកភីលីស្ទីននោះជាយូរថ្ងៃ។ អាល់គីតាប អ៊ីព្រហ៊ីមស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលយ៉ាងយូរ។ |
លោកអ័ប្រាហាំចាកចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅតំបន់ណេកិប ហើយលោកតាំងទីលំនៅត្រង់ក្រុងកេរ៉ា នៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ។
បន្ទាប់មក លោកអ័ប្រាហាំក៏វិលទៅរកក្មេងបម្រើរបស់លោកវិញ ហើយគេក្រោកឡើង ដើរជាមួយគ្នាទៅក្រុងបៀរ-សេបា រួចលោកអ័ប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរ-សេបានោះទៅ។
ព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះព្រះអង្គ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាបុព្វបុរសយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ។
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ ជាភ្ញៀវរបស់ព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។
អ្នកទាំងអស់នេះបានស្លាប់ទៅ ទាំងមានជំនឿ ឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែអ្នកទាំងនោះបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងបានទទួលស្គាល់ថា ខ្លួនគេជាអ្នកដទៃ និងជាអ្នកស្នាក់នៅ លើផែនដីនេះប៉ុណ្ណោះ។
ដោយសារជំនឿ លោកបានស្នាក់នៅក្នុងស្រុកដែលព្រះអង្គបានសន្យា ទុកដូចជានៅប្រទេសដទៃ ក៏រស់នៅក្នុងជំរំជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នកស្នងសេចក្ដីសន្យារួមជាមួយលោក ទុកជាមត៌ក។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។