កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។
លោកុប្បត្តិ 20:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំតែងប្រាប់គេថា «នាងប្អូនស្រីខ្ញុំ»។ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្ដេចក្រុងកេរ៉ា បានចាត់គេឲ្យទៅនាំយកលោកស្រីសារ៉ាមក។ ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំនិយាយអំពីសារ៉ាប្រពន្ធរបស់គាត់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិចស្ដេចនៃកេរ៉ារក៏ចាត់គេឲ្យទៅយកសារ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំតែងប្រាប់គេថា លោកស្រីសារ៉ាជាភរិយារបស់លោកនោះ ត្រូវជាប្អូនស្រីរបស់លោកទេ។ ព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់លោកស្រីសារ៉ាមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំក៏និយាយពីសារ៉ាប្រពន្ធគាត់ថាជាប្អូនវិញ រួចអ័ប៊ីម៉្មាឡិចជាស្តេចកេរ៉ាទ្រង់ចាត់គេឲ្យទៅនាំយកសារ៉ាមក អាល់គីតាប អ៊ីព្រហ៊ីមតែងប្រាប់គេថា សារ៉ា ជាភរិយារបស់គាត់នោះ ត្រូវជាប្អូនស្រីរបស់គាត់ទេ។ អប៊ីម៉ាឡិច ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់សារ៉ាមក។ |
កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។
មួយទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន គឺជាកូនស្រីរបស់ឪពុកទូលបង្គំ តែមិនមែនពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកនាងធ្វើជាប្រពន្ធ។
នៅគ្រានោះ ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេច ពោលទៅលោកអ័ប្រាហាំថា៖ «ព្រះទ្រង់គង់ជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ
សម័យនោះ មានកើតអំណត់នៅក្នុងស្រុក ផ្សេងពីអំណត់លើកមុន ដែលកើតមាននៅជំនាន់លោកអ័ប្រាហាំ។ លោកអ៊ីសាកធ្វើដំណើរទៅក្រុងកេរ៉ា ទៅជ្រកកោននឹងព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន។
រួចព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមអ្នកចាកចេញពីយើងទៅ ដ្បិតអ្នកខ្លាំងពូកែជាងយើងណាស់»។
ពេលណាអ្នកស្រុកនៅទីនោះសួរអំពីប្រពន្ធលោក លោកប្រាប់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ» ដ្បិតលោកខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធរបស់លោកឡើយ ដោយគិតថា ក្រែងអ្នករស់នៅស្រុកនោះសម្លាប់លោក ព្រោះតែនាងរេបិកា ព្រោះនាងមានរូបឆោមស្អាតល្អណាស់។
ខណៈនោះ យេហ៊ូវ កូនហាណានី ជាហោរា ក៏ចេញទៅទទួលទ្រង់ទូលថា៖ «តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាឬ? ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ។
គ្រានោះ អេលាស៊ើរ ជាកូនដូដាវ៉ា អ្នកស្រុកម៉ារីសា លោកថ្លែងទំនាយទាស់នឹងព្រះបាទយេហូសាផាតថា៖ «ដោយព្រោះព្រះករុណាបានចូលហ៊ុននឹងអ័ហាស៊ីយ៉ា នោះព្រះយេហូវ៉ាបានបំផ្លាញការ ដែលព្រះករុណាបានធ្វើនេះទាំងអស់»។ ឯនាវានោះក៏ត្រូវបាក់បែកអស់ មិនអាចទៅដល់ស្រុកតើស៊ីសឡើយ។
ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក ព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិត ដែលមាននៅក្នុងព្រះហឫទ័យទ្រង់។
ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់ប្រាំពីរដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទម្លាក់ ទៅក្នុងសេចក្ដីអន្តរាយវិញ។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ របស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ។
ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ