ដូច្នេះ គេក៏បង្អកស្រាឪពុករបស់ខ្លួននៅយប់នោះ រួចនាងបងក៏ចូលទៅដេកជាមួយឪពុក តែគាត់មិនបានដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។
លោកុប្បត្តិ 19:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះស្អែកឡើង នាងបងនិយាយទៅប្អូនថា៖ «មើល៍! យប់មិញ បងបានដេកជាមួយលោកឪពុក យប់នេះ ចូរយើងបង្អកស្រាគាត់ទៀត រួចឯងចូលទៅដេកជាមួយគាត់ម្តង ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង»។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ នាងបងនិយាយនឹងប្អូនថា៖ “មើល៍! យប់មិញបងបានរួមដំណេកជាមួយឪពុកហើយ។ យប់នេះ ចូរឲ្យយើងបំផឹកស្រាគាត់ទៀត រួចឯងចូលទៅរួមដំណេកជាមួយគាត់ចុះ ដើម្បីឲ្យយើងបានរក្សាពូជតាមរយៈឪពុករបស់យើង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះស្អែកឡើង នាងបងបាននិយាយទៅកាន់នាងប្អូនថា៖ «ពីយប់មិញបងបានរួមដំណេកជាមួយឪពុក យប់នេះ យើងយកស្រាមកបង្អកគាត់ទៀតទៅ រួចសិមឯងចូលដេកជាមួយគាត់ម្ដង ដើម្បីតពូជពីឪពុករបស់យើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះថ្ងៃស្អែកទៀត នាងបងនិយាយទៅប្អូនថា មើល យប់មិញ អញបានដេកជាមួយនឹងលោកឪពុក យប់នេះ ចូរយើងបំផឹកស្រាគាត់ទៀត រួចឲ្យឯងចូលទៅដេកជាមួយនឹងគាត់ម្តង ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង អាល់គីតាប លុះស្អែកឡើង បងនិយាយទៅកាន់ប្អូនថា៖ «ពីយប់មិញបងបានរួមដំណេកជាមួយឪពុក យប់នេះ យើងយកស្រាមកបង្អកគាត់ទៀតទៅ រួចសិមឯងចូលដេកជាមួយគាត់ម្តង ដើម្បីតពូជពីឪពុករបស់យើង»។ |
ដូច្នេះ គេក៏បង្អកស្រាឪពុករបស់ខ្លួននៅយប់នោះ រួចនាងបងក៏ចូលទៅដេកជាមួយឪពុក តែគាត់មិនបានដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។
ដូច្នេះ គេក៏បង្អកស្រាឪពុកនៅយប់នោះទៀត ហើយនាងប្អូនក៏ក្រោកទៅដេកជាមួយឪពុក តែគាត់ឥតដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។
ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
ហេតុនោះបានជាឥតមានភ្លៀងមួយមេឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ អ្នកនៅមានមុខងងើលដូចជាស្រីពេស្យាទៀត អ្នកមិនព្រមអៀនខ្មាសសោះ។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ? ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហម ដូច្នេះ គេនឹងដួលទៅជាមួយពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅវេលាដែលយើងធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម តើគេមានសេចក្ដីខ្មាសឬទេ? ទេ គេឥតមានសេចក្ដីខ្មាសឡើយ ក៏មិនឡើងមុខក្រហមផង ហេតុនោះបានជាគេនឹងដួលជាមួយពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅវេលាដែលយើងធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។