លោកុប្បត្តិ 15:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏យកសត្វទាំងនោះមកថ្វាយព្រះអង្គ ដោយពុះវាជាពីរ ហើយដាក់ចំហៀងនីមួយៗប្រទល់គ្នា តែសត្វស្លាប លោកមិនបានពុះជាពីរទេ ព្រះគម្ពីរខ្មែរសាកល គាត់ក៏យកសត្វទាំងអស់នោះថ្វាយព្រះអង្គ ហើយពុះវាជាពីរចំកណ្ដាល រួចដាក់ចំហៀងនីមួយៗប្រទល់គ្នា រីឯសត្វស្លាបវិញ គាត់មិនបានពុះជាពីរទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកពុំបានពុះសត្វស្លាបជាពីរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏យកសត្វទាំងនោះមកពុះជា២ភាគ រួចដាក់ចំហៀងប្រទល់គ្នា តែសត្វស្លាបគាត់មិនពុះទេ អាល់គីតាប អ៊ីប្រាំក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែគាត់ពុំបានពុះសត្វស្លាបជាពីរទេ។ |
កាលថ្ងៃលិចផុតទៅ ហើយមេឃក៏ងងឹត នោះមើល៍ មានគុកភ្លើងហុយផ្សែង និងចន្លុះដែលមានអណ្ដាតភ្លើង ឆេះទៅមកតាមចន្លោះដុំសាច់ទាំងនោះ។
ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោញីមួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងព្រាបចំទើរមួយមកឲ្យយើង»។
ត្រូវពុះចំពាក់កណ្ដាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចសង្ឃត្រូវដុតលើឧសដែលឆេះនៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា»។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។