ព្រះហៅទីគោកនោះថា "ដី" ហើយទឹកដែលប្រមូលគ្នានោះថា "សមុទ្រ" ព្រះក៏ទតឃើញថាល្អ។
លោកុប្បត្តិ 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់ទតឃើញថា ពន្លឺនោះល្អហើយ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ឃើញថា ពន្លឺល្អហើយ។ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ អាល់គីតាប អុលឡោះឃើញថា ពន្លឺនោះល្អប្រសើរហើយ អុលឡោះក៏បានញែកពន្លឺចេញពីភាពងងឹត។ |
ព្រះហៅទីគោកនោះថា "ដី" ហើយទឹកដែលប្រមូលគ្នានោះថា "សមុទ្រ" ព្រះក៏ទតឃើញថាល្អ។
ដីក៏ដុះចេញជាតិណជាតិ ធញ្ញជាតិដែលមានគ្រាប់តាមពូជ រុក្ខជាតិមានផ្លែតាមពូជ និងមានគ្រាប់នៅក្នុងផ្លែនោះ ហើយព្រះទតឃើញថាល្អ។
គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។
ព្រះបានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះទតឃើញថាល្អ។
ព្រះទ្រង់ទតអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ឃើញថាល្អប្រពៃណាស់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ។
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ!
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
យើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងការផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ។
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។