កាលលោកអើរ៉ុនកំពុងមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល នោះគេងាកបែរឆ្ពោះទៅទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក។
លេវីវិន័យ 9:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះលោកម៉ូសេប្រកាសថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើតាម យ៉ាងនោះសិរីល្អនៃព្រះយេហូវ៉ានឹងលេចមកឲ្យអ្នករាល់គ្នាឃើញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្វីៗដែលព្រះអម្ចាស់បង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេប្រកាសថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើតាម យ៉ាងនោះសិរីល្អនៃព្រះយេហូវ៉ានឹងលេចមកឲ្យអ្នករាល់គ្នាឃើញ។ អាល់គីតាប ម៉ូសាមានប្រសាសន៍ថា៖ «អ្វីៗដែលអុលឡោះតាអាឡាបង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះអុលឡោះតាអាឡានឹងសំដែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។ |
កាលលោកអើរ៉ុនកំពុងមានប្រសាសន៍ទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល នោះគេងាកបែរឆ្ពោះទៅទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក។
សិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅលើភ្នំ ហើយពពកគ្របលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេចេញពីកណ្ដាលពពក។
យើងនឹងមកជួបជាមួយកូនចៅអ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អរបស់យើង។
ហើយមើល៍! សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងព្រះអង្គឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ព្រះអង្គ។
លោកម៉ូសេ និងលោកអើរ៉ុនក៏នាំគ្នាចូលទៅក្នុងត្រសាលជំនុំ រួចចេញមកវិញឲ្យពរដល់ប្រជាជន នោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកឲ្យគេឃើញទាំងអស់គ្នា។
គេក៏យកតង្វាយដែលលោកម៉ូសេបានបង្គាប់ទាំងប៉ុន្មាននោះ មកនៅមុខត្រសាលជំនុំ រួចក្រុមជំនុំទាំងអស់គ្នាក៏ចូលមកជិត ឈរនៅចំពោះព្រះយេហូវ៉ា។