ត្រូវយកមួយចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះទៅដុតថ្វាយព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
លេវីវិន័យ 4:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចជាបានយកចេញពីគោដែលថ្វាយជាតង្វាយមេត្រីដែរ រួចសង្ឃត្រូវដុតរបស់ទាំងនោះ នៅលើអាសនាតង្វាយដុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញបូជា ដូចគេដុតចំណែករបស់យញ្ញបូជាមេត្រីភាពដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាបានយកចេញពីគោដែលថ្វាយជាដង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនាដង្វាយដុត អាល់គីតាប អ៊ីមុាំត្រូវដុតចំណែកទាំងនោះនៅលើអាសនៈធ្វើគូរបាន ដូចគេដុតចំណែករបស់គូរបានមេត្រីភាពដែរ។ |
ត្រូវយកមួយចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះទៅដុតថ្វាយព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
ប៉ុន្តែ ស្បែកគោនោះ និងសាច់ទាំងអស់ ព្រមទាំងក្បាល និងជើង អាការៈខាងក្នុង និងលាមក
ព្រមទាំងអង្គញ់ទាំងពីរ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយអង្គញ់ផង