សង្ឃត្រូវវាយតម្លៃសត្វនោះ ទោះជាល្អ ឬអាក្រក់ បើសង្ឃវាយតម្លៃយ៉ាងណា សត្វនោះនឹងមានតម្លៃយ៉ាងនោះ។
លេវីវិន័យ 27:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសង្ឃត្រូវគិតថ្លែឲ្យអ្នកនោះ តាមតម្លៃដែលបានគិត រហូតដល់ឆ្នាំសោមនស្ស រួចនៅថ្ងៃនោះ គេត្រូវចេញថ្លៃដែលបានគិតនោះ ទុកជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណា ម្ចាស់ដីត្រូវបង់ប្រាក់នៅថ្ងៃនោះតាមតម្លៃដែលបូជាចារ្យបានគិត ហើយប្រាក់ថ្លៃដីត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យសង្ឃគិតថ្លៃឲ្យអ្នកនោះ តាមដំឡៃដែលបានគិត រហូតដល់ឆ្នាំសោមនស្ស រួចនៅថ្ងៃនោះ គេត្រូវចេញថ្លៃដែលបានគិតនោះ ទុកជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា អាល់គីតាប អ៊ីមុាំត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណា ម្ចាស់ដីត្រូវបង់ប្រាក់នៅថ្ងៃនោះតាមតម្លៃដែលអ៊ីមុាំបានគិត ហើយប្រាក់ថ្លៃដីត្រូវទុកជាសក្ការៈជូនអុលឡោះតាអាឡា។ |
សង្ឃត្រូវវាយតម្លៃសត្វនោះ ទោះជាល្អ ឬអាក្រក់ បើសង្ឃវាយតម្លៃយ៉ាងណា សត្វនោះនឹងមានតម្លៃយ៉ាងនោះ។
តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះសង្ឃត្រូវបន្ថយតម្លៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្សមួយទៀត
បើគេញែកស្រែណាដែលគេបានទិញ ដែលមិនមែនជាកេរអាករខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា
លុះដល់ឆ្នាំសោមនស្ស ស្រែនោះនឹងត្រឡប់បានទៅម្ចាស់ដើមវិញ គឺបានទៅអ្នកដែលមានស្រែនោះជាកេរអាករពីដើម