នោះត្រូវរាប់ចាប់តាំងពីប៉ុន្មានឆ្នាំដែលលក់ដីនោះមក ហើយត្រូវបង្វិលប្រាក់ដែលសល់នៅប្រគល់ដល់អ្នកដែលទិញ រួចម្ចាស់ដីនឹងទៅនៅឯដីរបស់ខ្លួនវិញ
លេវីវិន័យ 27:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះសង្ឃត្រូវបន្ថយតម្លៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្សមួយទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគេញែកដីរបស់ខ្លួនទុកជាសក្ការៈ ក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះត្រូវឲ្យសង្ឃបន្ថយដំឡៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្ស១ទៀត អាល់គីតាប ប្រសិនបើគេញែកដីរបស់ខ្លួនទុកជាសក្ការៈក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។ |
នោះត្រូវរាប់ចាប់តាំងពីប៉ុន្មានឆ្នាំដែលលក់ដីនោះមក ហើយត្រូវបង្វិលប្រាក់ដែលសល់នៅប្រគល់ដល់អ្នកដែលទិញ រួចម្ចាស់ដីនឹងទៅនៅឯដីរបស់ខ្លួនវិញ
ប្រសិនបើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា នោះសង្ឃត្រូវគិតតាមតម្លៃផ្ទះនោះដែលល្អ ឬអាក្រក់ ហើយតម្លៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត
បើគេថ្វាយស្រែរបស់គេចាប់តាំងពីឆ្នាំសោមនស្សមក នោះត្រូវតែមានតម្លៃដូចជាអ្នកគិតនោះជារហូតទៅ
តែបើអ្នកដែលបានថ្វាយស្រែចង់លោះមកវិញ នោះត្រូវថែមមួយភាគក្នុងប្រាំលើសពីតម្លៃដែលអ្នកបានគិតនោះ រួចស្រែនោះនឹងបានជារបស់អ្នកនោះវិញ
នោះសង្ឃត្រូវគិតថ្លែឲ្យអ្នកនោះ តាមតម្លៃដែលបានគិត រហូតដល់ឆ្នាំសោមនស្ស រួចនៅថ្ងៃនោះ គេត្រូវចេញថ្លៃដែលបានគិតនោះ ទុកជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា