ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 25:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​អ្នក​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មត៌ក​ឲ្យ​កូន​ចៅ​អ្នក​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ​ដែរ គឺ​ពី​អស់​អ្នក​ទាំង​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​អ្នក​បម្រើ​ដល់​អ្នក តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជា​បង‌ប្អូន​អ្នក នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ‌ជាន់​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​បងប្អូន​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឯង​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មរដក​ឲ្យ​កូន​ចៅ​ឯង​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ្តិ៍​ដែរ គឺ​ពី​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​បាវ​បំរើ​ដល់​ឯង តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ​ជាន់​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក



លេវី‌វិន័យ 25:46
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​អេស៊ីព្ទ​បាន​បង្ខំ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធ្វើ​ការ​យ៉ាង​ធ្ងន់​ធ្ងរ


គឺ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​កន្លែង​របស់​គេ​វិញ ហើយ​ពួក​វង្ស​របស់​អ៊ីស្រា‌អែល​នឹង​បាន​ពួក​សាសន៍​ទាំង​នោះ​ទុក​ជា​បាវ​ប្រុស​បាវ​ស្រី នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​នឹង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ខ្លួន​វិញ។


ក៏​មិន​ត្រូវ​ត្រួត‌ត្រា​លើ​គេ​ដោយ​តឹង‌រ៉ឹង​ពេក​ឡើយ ត្រូវ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នៃ​អ្នក​វិញ


អ្នក​ក៏​មាន​ច្បាប់​នឹង​ទិញ​ពួក​កូន​ចៅ​របស់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​បាន​ដែរ អ្នក​នឹង​ទិញ​ពួក​នោះ​បាន ព្រម​ទាំង​គ្រួ​គេ​ដែល​នៅ​ជា​មួយ​អ្នក​ដែល​គេ​បាន​បង្កើត​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា​ផង អស់​អ្នក​ទាំង​នោះ​នឹង​បាន​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា


បើ​មាន​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​បាន​ទៅ​ជា​អ្នក​មាន ហើយ​បង‌ប្អូន​អ្នក​ម្នាក់​ទៀត ដែល​នៅ​ជិត​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ លក់​ខ្លួន​ទៅ​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក ឬ​ទៅ​អ្នក​ណា​ក្នុង​ពូជ​របស់​អ្នក​ប្រទេស​ក្រៅ​នោះ