Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 25:46 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ‌ជាន់​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​បងប្អូន​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ហើយ​អ្នក​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មត៌ក​ឲ្យ​កូន​ចៅ​អ្នក​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ​ដែរ គឺ​ពី​អស់​អ្នក​ទាំង​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​អ្នក​បម្រើ​ដល់​អ្នក តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជា​បង‌ប្អូន​អ្នក នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ហើយ​ឯង​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មរដក​ឲ្យ​កូន​ចៅ​ឯង​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ្តិ៍​ដែរ គឺ​ពី​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​បាវ​បំរើ​ដល់​ឯង តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

46 អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ​ជាន់​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 25:46
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ជន‌ជាតិ​អេស៊ីប​ចាត់​ទុក​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ទាសករ ហើយ​បង្ខិត‌បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​ធ្ងន់‌ធ្ងរ។


ជាតិ​សាសន៍​នានា​នឹង​ជួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​ខ្លួន​វិញ។ នៅ​លើ​ទឹក​ដី​របស់ព្រះ‌អម្ចាស់ អ៊ីស្រា‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសា‌ទាសី។ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់‌សង្កិន​ខ្លួន ធ្វើ​ជា​ចំណុះ​ដែរ។


កុំ​ជិះ‌ជាន់​ធ្វើ​បាប​ពួក​គេ​ឲ្យ​សោះ ធ្វើ​ដូច្នេះ ទើប​អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។


អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បម្រើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ ដែល​កើត​ក្នុង​ស្រុក​នេះ មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក។


ប្រសិន​បើ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​អ្នក ជា​អ្នក​មាន ហើយ​ប្រសិន​បើ​មាន​បងប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ លក់​ខ្លួន​ទៅ​ឲ្យ​ជន​បរ‌ទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន ឬ​លក់​ខ្លួន​ឲ្យ​ពូជ‌ពង្ស​របស់​ជន​បរ‌ទេស​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម