ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមាថា៖ «ទាល់តែស្រុកនោះបានគម្រប់ពេលដែលត្រូវឈប់សម្រាកឲ្យបានគ្រប់ចិតសិបឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សម្រាកទៅ»។
លេវីវិន័យ 25:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដល់ឆ្នាំទីប្រាំពីរ នោះជាឆ្នាំសប្ប័ទ ឲ្យដីបានសម្រាកវិញ គឺជាឆ្នាំសប្ប័ទថ្វាយព្រះយេហូវ៉ា មិនត្រូវធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់អ្នកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ឆ្នាំទីប្រាំពីរជាឆ្នាំសប្ប័ទ ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ព្រោះជាឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។ អ្នកមិនត្រូវសាបព្រោះនៅក្នុងស្រែចម្ការ ហើយក៏មិនត្រូវថែទាំចម្ការទំពាំងបាយជូរដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដល់ឆ្នាំទី៧ នោះជាឆ្នាំឈប់ផ្អាកឲ្យដល់បានសំរាកវិញ គឺជាឆ្នាំឈប់សំរាកថ្វាយព្រះយេហូវ៉ា មិនត្រូវឲ្យធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់ឯងឡើយ អាល់គីតាប ប៉ុន្តែ ឆ្នាំទីប្រាំពីរជាឆ្នាំសម្រាក ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ព្រោះជាឆ្នាំសម្រាកជូនអុលឡោះតាអាឡា។ អ្នកមិនត្រូវសាបព្រោះនៅក្នុងស្រែចម្ការ ហើយក៏មិនត្រូវថែទាំចម្ការទំពំាងបាយជូរដែរ។ |
ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមាថា៖ «ទាល់តែស្រុកនោះបានគម្រប់ពេលដែលត្រូវឈប់សម្រាកឲ្យបានគ្រប់ចិតសិបឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សម្រាកទៅ»។
ឯមួរស្រូវដែលដុះពីចម្រូតមុន នោះអ្នកមិនត្រូវច្រូតទេ ក៏មិនត្រូវបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សម្រាកសម្រាប់ស្រុកអ្នក។
ស្រុកនោះនឹងត្រូវគេចោលទទេ ហើយនឹងបានអរចំពោះឆ្នាំសប្ប័ទ កំពុងដែលនៅស្ងាត់ ឥតមានគេនៅឡើយ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺព្រោះគេបានមើលងាយដល់សេចក្ដីបញ្ញត្តិរបស់យើង ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់យើងដែរ។