គឺមានច្បាប់តែមួយប៉ុណ្ណោះសម្រាប់អ្នកស្រុក និងពួកអ្នកស្រុកក្រៅដែលរស់នៅជាមួយអ្នករាល់គ្នា»។
លេវីវិន័យ 24:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវមានច្បាប់តែមួយប៉ុណ្ណោះ សម្រាប់ទាំងអ្នកស្នាក់នៅ និងអ្នកស្រុកផង ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវមានក្រឹត្យវិន័យតែមួយ សម្រាប់ជនបរទេស និងម្ចាស់ស្រុក ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវមានច្បាប់តែ១តែម្យ៉ាងប៉ុណ្ណោះ សំរាប់ទាំងអ្នកស្នាក់នៅ នឹងអ្នកស្រុកផង ដ្បិតអញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា អាល់គីតាប ត្រូវមានក្រិត្យវិន័យតែមួយសម្រាប់ជនបរទេស និងម្ចាស់ស្រុក ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា»។ |
គឺមានច្បាប់តែមួយប៉ុណ្ណោះសម្រាប់អ្នកស្រុក និងពួកអ្នកស្រុកក្រៅដែលរស់នៅជាមួយអ្នករាល់គ្នា»។
«អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្ដាលគេ ដែលបរិភោគឈាមអ្វីក៏ដោយ នោះយើងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយកាត់គេចេញពីសាសន៍របស់ខ្លួន
ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកអ្នករាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកអ្នកវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនអ្នក ដ្បិតអ្នករាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ យើងនេះគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
ដូច្នេះ លោកម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏បាននាំអ្នកដែលជេរប្រមាថនោះចេញទៅក្រៅជំរំ គប់នឹងថ្មទៅ ពួកកូនចៅអ៊ីស្រាអែលធ្វើសម្រេច ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ត្រូវមានច្បាប់តែមួយសម្រាប់អ្នកណាដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយក្តី
ប្រសិនបើមានអ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយអ្នករាល់គ្នា ចង់ប្រារព្ធពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវធ្វើតាមបញ្ញត្តិ និងច្បាប់អំពីបុណ្យរំលងនេះចុះ ដ្បិតអ្នកមានច្បាប់តែមួយទេ ដែលសម្រាប់ទាំងអ្នកប្រទេសក្រៅ ទាំងអ្នកក្នុងស្រុក»។
នៅវេលានោះ ខ្ញុំបានបញ្ជាពួកចៅក្រមរបស់អ្នករាល់គ្នាថា "ចូរយកចិត្តទុកដាក់ស្តាប់រឿងក្តីរបស់បងប្អូនអ្នករាល់គ្នាចុះ ហើយកាត់ក្ដីដោយសុចរិតរវាងមនុស្សម្នាក់នឹងមនុស្សម្នាក់ទៀត ទោះជាជនរួមជាតិរបស់ខ្លួន ឬជាអ្នកស្រុកក្រៅដែលស្នាក់នៅជាមួយក្ដី។