ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។
លេវីវិន័យ 23:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅថ្ងៃដប់បួនក្នុងខែទីមួយ ចាប់ពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងថ្វាយព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខែទីមួយ ថ្ងៃទីដប់បួន ក្រោយពេលថ្ងៃលិច ជាបុណ្យចម្លង*ថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅថ្ងៃ១៤ក្នុងខែចេត្រចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា អាល់គីតាប នៅខែទីមួយជាបុណ្យរំលងជូនអុលឡោះតាអាឡា។ |
ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។
លុះដល់ថ្ងៃទីដប់បួនក្នុងខែដំបូង អ្នករាល់គ្នាត្រូវធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់ប្រាំពីរថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែម៉្យាង។
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ពួកសិស្សបានចូលមកជិតព្រះយេស៊ូវទូលថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?»
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?»
ថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើបុណ្យរំលង។
កាលប្រជាជនអ៊ីស្រាអែលបោះជំរំនៅគីលកាល គេបាននាំគ្នាធ្វើពិធីបុណ្យរំលងនៅល្ងាចថ្ងៃទីដប់បួនក្នុងខែនោះ ក្នុងវាលទំនាបក្រុងយេរីខូរ។