ប៉ុន្តែ លោកយ៉ាកុបក៏ធ្វើដំណើរទៅដល់ក្រុងស៊ូកូថ រួចលោកសង់ផ្ទះមួយសម្រាប់ខ្លួន និងធ្វើក្រោលសម្រាប់ហ្វូងសត្វ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូថ ។
លេវីវិន័យ 23:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យអ្នករាល់គ្នា គឺអស់អ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់ប្រាំពីរថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវរស់នៅក្នុងបារាំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងរាល់គ្នា គឺពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ អាល់គីតាប អ្នករាល់គ្នាត្រូវរស់នៅក្នុងជំរំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រអែលត្រូវរស់នៅក្នុងជំរំនោះ |
ប៉ុន្តែ លោកយ៉ាកុបក៏ធ្វើដំណើរទៅដល់ក្រុងស៊ូកូថ រួចលោកសង់ផ្ទះមួយសម្រាប់ខ្លួន និងធ្វើក្រោលសម្រាប់ហ្វូងសត្វ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូថ ។
គឺយើងរាល់គ្នាបានអាស្រ័យនៅក្នុងត្រសាល ហើយបានស្តាប់បង្គាប់ ទាំងប្រព្រឹត្តតាមគ្រប់សេចក្ដីដែលយ៉ូណាដាប ជាបុព្វបុរសយើងបានផ្តាំទុក។
យើងបាននិយាយទៅកាន់ពួកហោរា គឺយើងនេះហើយដែលសម្ដែង ឲ្យឃើញនិមិត្តកាន់តែច្រើន ក៏បានប្រើរឿងប្រៀបធៀបតាមរយៈពួកហោរាដែរ។
ប៉ុន្តែ យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទមក យើងនឹងធ្វើឲ្យអ្នកបាននៅក្នុងបារាំម្តងទៀត ដូចនៅថ្ងៃបុណ្យដែលបានកំណត់។
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យបារាំ ថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃ។
អ្នករាល់គ្នាត្រូវធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងតំណអ្នកតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែទីប្រាំពីរ
បាឡាមងើបមុខឡើង ឃើញសាសន៍អ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះក៏យាងមកសណ្ឋិតលើគាត់
យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។