ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
លេវីវិន័យ 23:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយត្រូវយកកូនចៀមប្រាំពីរឥតខ្ចោះអាយុមួយខួប និងគោឈ្មោលស្ទាវមួយ ហើយចៀមឈ្មោលពីរមកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រូចផង ជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវយកកូនចៀមប្រាំពីរអាយុមួយខួបល្អឥតខ្ចោះ គោស្ទាវមួយ និងចៀមឈ្មោលពីរ ថែមពីលើនំប៉័ងនេះ ថ្វាយព្រះអម្ចាស់ជាតង្វាយដុតទាំងមូល ព្រមទាំងយកម្សៅ និងស្រាទំពាំងបាយជូរសម្រាប់ពិធីច្រួចស្រា មកថ្វាយជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវយកកូនចៀម៧ឥតខ្ចោះអាយុ១ខួប នឹងគោឈ្មោលស្ទាវ១ ហើយនឹងចៀមឈ្មោល២ មកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួចផង ជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា អាល់គីតាប អ្នករាល់គ្នាត្រូវយកកូនចៀមប្រាំពីរអាយុមួយខួបល្អឥតខ្ចោះ គោស្ទាវមួយ និងចៀមឈ្មោលពីរ ថែមពីលើនំបុ័ងនេះ ជូនអុលឡោះតាអាឡាជាគូរបានដុត ព្រមទាំងយកម្សៅ និងទឹកទំពំាងបាយជូរសម្រាប់ពិធីច្រូចទឹក មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ |
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
ត្រូវយកនំបុ័ងពីរធ្វើពីម្សៅយ៉ាងម៉ដ្តពីរខ្ញឹងពីផ្ទះអ្នកមកថ្វាយជាតង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសម្រាប់ជាតង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា
ក៏ត្រូវថ្វាយពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប និងកូនចៀមឈ្មោលពីរ អាយុមួយខួប សម្រាប់ជាយញ្ញបូជានៃតង្វាយមេត្រីដែរ។
ហើយត្រូវយកនំបុ័ងមានដំបែមកថែមនឹងនំទាំងនោះ សម្រាប់ជាតង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយយញ្ញបូជានៃតង្វាយមេត្រី ដែលថ្វាយទុកជាសេចក្ដីអរព្រះគុណ។