ប្រសិនបើបរិភោគតង្វាយនោះនៅថ្ងៃទីបី នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ព្រះអង្គមិនទទួលតង្វាយនោះទេ
លេវីវិន័យ 22:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃនោះ មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ យើងនេះជាព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបរិភោគសាច់របស់សត្វនោះ នៅថ្ងៃធ្វើយញ្ញបូជា គឺមិនត្រូវទុករហូតដល់ព្រឹកស្អែកឡើយ។ យើងជាព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវតែបរិភោគដង្វាយនោះនៅថ្ងៃនោះឯង មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ អញនេះជាព្រះយេហូវ៉ា អាល់គីតាប ចូរបរិភោគសាច់របស់សត្វនោះនៅថ្ងៃធ្វើគូរបាន គឺមិនត្រូវទុករហូតដល់ព្រឹកស្អែកឡើយ។ យើងជាអុលឡោះតាអាឡា។ |
ប្រសិនបើបរិភោគតង្វាយនោះនៅថ្ងៃទីបី នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ព្រះអង្គមិនទទួលតង្វាយនោះទេ
បើកាលណាអ្នករាល់គ្នាថ្វាយយញ្ញបូជា ទុកជាតង្វាយអរព្រះគុណដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយឲ្យព្រះអង្គបានទទួលអ្នកចុះ។
ដូច្នេះ អ្នករាល់គ្នាត្រូវកាន់អស់ទាំងបញ្ញត្តិរបស់យើង ហើយប្រព្រឹត្តតាមផង យើងនេះជាព្រះយេហូវ៉ា