ដូច្នេះ លោកម៉ូសេក៏ប្រាប់ដល់លោកអើរ៉ុន និងពួកកូនលោក ហើយដល់ពួកចៅអ៊ីស្រាអែលទាំងអស់គ្នាផង។
លេវីវិន័យ 22:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖ |
ដូច្នេះ លោកម៉ូសេក៏ប្រាប់ដល់លោកអើរ៉ុន និងពួកកូនលោក ហើយដល់ពួកចៅអ៊ីស្រាអែលទាំងអស់គ្នាផង។
«ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយសម្រាប់យើង ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងឡើយ យើងនេះជាព្រះយេហូវ៉ា។
«បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង។
នេះក៏ជារបស់អ្នកដែរ គឺអ្វីៗដែលគេបានញែកដោយឡែកចេញពីតង្វាយគ្រវីរបស់កូនចៅអ៊ីស្រាអែល យើងបានប្រគល់របស់ទាំងនោះឲ្យអ្នក និងកូនប្រុសកូនស្រីរបស់អ្នក ទុកជាកម្រៃរហូតតទៅ។ អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះរបស់អ្នក អាចបរិភោគរបស់ទាំងនោះបាន។