ក៏មិនត្រូវយកតែស្ត្រីមេម៉ាយ ឬស្រីប្តីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្ត្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃកាលពីដើមប៉ុណ្ណោះ។
លេវីវិន័យ 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ត្រូវរៀបការតែនឹងស្ត្រីព្រហ្មចារី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ អាល់គីតាប គាត់ត្រូវរៀបការតែនឹងស្ត្រីព្រហ្មចារី |
ក៏មិនត្រូវយកតែស្ត្រីមេម៉ាយ ឬស្រីប្តីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្ត្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃកាលពីដើមប៉ុណ្ណោះ។
គាត់មិនត្រូវចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះរបស់ខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះរបស់ខ្លួន ដែលសម្រាប់តាំងឡើងជាសង្ឃនៅលើក្បាលហើយ យើងនេះជាព្រះយេហូវ៉ា។
មិនត្រូវយកស្ត្រីមេម៉ាយ ស្រីប្តីលែង ស្រីខូចសេចក្ដីបរិសុទ្ធ ឬស្រីពេស្យាឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ
គេមិនត្រូវយកស្ត្រីណាដែលជាស្រីពេស្យា ឬដែលបានខូចសេចក្ដីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្តីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះរបស់គេ។
ព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានដណ្ដឹងអ្នករាល់គ្នាសម្រាប់ប្តីតែមួយគត់ ដើម្បីនាំអ្នករាល់គ្នា ដូចជានាំក្រមុំបរិសុទ្ធ យកទៅថ្វាយព្រះគ្រីស្ទ។
អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម