មិនត្រូវបើកកេរខ្មាសរបស់ស្ត្រីណា និងកូនស្រីរបស់ស្ត្រីនោះឡើយ ក៏មិនត្រូវយក ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីរបស់គាត់ ដើម្បីបើកកេរខ្មាសដែរ ដ្បិតគេជាសាច់ឈាមរបស់អ្នក ។ នេះជាអំពើអាក្រក់ជួជាតិ។
លេវីវិន័យ 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមនុស្សណាយកទាំងកូនស្រី និងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្ដាលអ្នករាល់គ្នាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបុរសម្នាក់យកស្ត្រីពីរនាក់ ទាំងម្ដាយ ទាំងកូនស្រីមកធ្វើជាប្រពន្ធ គឺជាអំពើមួយដ៏ថោកទាប។ ត្រូវយកជននោះ និងស្រីទាំងពីរទៅដុត ដើម្បីបំបាត់អំពើដ៏ថោកទាបនេះ ចេញពីចំណោមអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សណាយកទាំងកូនស្រី នឹងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្តាលឯងរាល់គ្នាឡើយ អាល់គីតាប ប្រសិនបើបុរសម្នាក់យកស្ត្រីពីរនាក់ទាំងម្តាយ ទាំងកូនស្រីមកធ្វើជាប្រពន្ធ គឺជាអំពើមួយដ៏ថោកទាប។ ត្រូវយកជននោះ និងស្រីទាំងពីរទៅដុត ដើម្បីបំបាត់អំពើដ៏ថោកទាបនេះ ចេញពីចំណោមអ្នករាល់គ្នា។ |
មិនត្រូវបើកកេរខ្មាសរបស់ស្ត្រីណា និងកូនស្រីរបស់ស្ត្រីនោះឡើយ ក៏មិនត្រូវយក ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីរបស់គាត់ ដើម្បីបើកកេរខ្មាសដែរ ដ្បិតគេជាសាច់ឈាមរបស់អ្នក ។ នេះជាអំពើអាក្រក់ជួជាតិ។
បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួន ដោយធ្វើជាពេស្យា នោះបានបង្អាប់ដល់ឪពុកហើយ ត្រូវតែដុតគេក្នុងភ្លើងទៅ។
គេជាន់ក្បាលជនក្រីក្រពន្លិចក្នុងធូលីដី គេបង្វែរផ្លូវរបស់មនុស្សទុគ៌ត ទាំងកូនទាំងឪពុកចូលទៅឯស្រីតែម្នាក់ ដែលជាការប្រមាថនាមដ៏បរិសុទ្ធរបស់យើង
"ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយម្តាយក្មេករបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
អ្នកណាដែលយើងត្រូវចាប់ ដោយព្រោះបានយករបស់ដែលសម្រាប់បំផ្លាញ អ្នកនោះនឹងត្រូវដុតទៅក្នុងភ្លើងជាមួយអ្វីៗដែលអ្នកនោះមាន ដោយព្រោះគេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយបានប្រព្រឹត្តការចម្កួតក្នុងពួកអ៊ីស្រាអែល"»។
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសដល់ពួកយើងដូច្នេះ? នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ពួកអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាចោលសម្លាប់គាត់នឹងថ្ម។ គេដុតអ្វីៗទាំងប៉ុន្មានទៅក្នុងភ្លើង ហើយចោលនឹងថ្ម។