លេវីវិន័យ 19:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃដែលថ្វាយ ហើយនៅថ្ងៃស្អែកក៏បាន តែបើមានអ្វីនៅសល់ដល់ថ្ងៃទីបី នោះត្រូវដុតក្នុងភ្លើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវបរិភោគសាច់របស់សត្វដែលអ្នករាល់គ្នាធ្វើយញ្ញបូជានៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវតែបរិភោគដង្វាយនោះនៅថ្ងៃដែលថ្វាយ ហើយនៅថ្ងៃស្អែកក៏បាន តែបើមានអ្វីនៅសល់ដល់ថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងវិញ អាល់គីតាប ត្រូវបរិភោគសាច់របស់សត្វដែលអ្នករាល់គ្នាធ្វើគូរបាននៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។ |
កាលណាអ្នករាល់គ្នាថ្វាយយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ត្រូវថ្វាយដើម្បីឲ្យព្រះអង្គបានទទួលអ្នក
ប្រសិនបើបរិភោគតង្វាយនោះនៅថ្ងៃទីបី នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ព្រះអង្គមិនទទួលតង្វាយនោះទេ