ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក រួចនាងក៏ចូលមកឯទ្រង់ ហើយស្ដេចផ្ទំជាមួយនាង (ដ្បិតនាងទើបបានស្អាតពីរដូវ)។ រួចនាងត្រឡប់ទៅផ្ទះវិញ។
លេវីវិន័យ 18:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំចូលទៅជិតស្ត្រីណា ដើម្បីនឹងបើកកេរខ្មាសនាងកំពុងដែលមានរដូវនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវរួមរ័កជាមួយស្ត្រីដែលមានរដូវឡើយ ដ្បិតនាងស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យចូលទៅជិតស្ត្រីណា ដើម្បីនឹងបើកកេរខ្មាសនាងកំពុងដែលមានរដូវនោះឡើយ អាល់គីតាប មិនត្រូវរួមរ័កជាមួយស្ត្រីដែលមានរដូវឡើយ ដ្បិតនាងស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ |
ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក រួចនាងក៏ចូលមកឯទ្រង់ ហើយស្ដេចផ្ទំជាមួយនាង (ដ្បិតនាងទើបបានស្អាតពីរដូវ)។ រួចនាងត្រឡប់ទៅផ្ទះវិញ។
ឥតដែលស៊ីនៅលើភ្នំ ឬងើបមើលទៅរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន ឬចូលទៅជិតស្រីដែលមានរដូវ
នៅក្នុងអ្នក គេបានបើកកេរខ្មាសរបស់ឪពុក នៅក្នុងអ្នក គេបានបង្ខំស្រីដែលត្រូវញែកចេញដោយមានរដូវ។
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើស្ត្រីណាមានទម្ងន់ ហើយសម្រាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់ប្រាំពីរថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ។
បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់ប្រាំពីរថ្ងៃ អ្នកណាដែលប៉ះនាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។
បើមានបុរសណាទៅរួមដំណេកនឹងនាង ហើយសេចក្ដីស្មោកគ្រោករបស់នាងក៏សៅហ្មងដល់ខ្លួន អ្នកនោះត្រូវស្មោកគ្រោកអស់ប្រាំពីរថ្ងៃ ហើយគ្រប់ទាំងដំណេកដែលបុរសនោះដេកនៅ ក៏ស្មោកគ្រោកដែរ។
កាលប្រពន្ធរបស់អ្នកនៅរស់នៅឡើយ មិនត្រូវយកបង ឬប្អូនស្រីរបស់នាងមកបើកកេរខ្មាស ដើម្បីប្រណាំងប្រជែងនឹងប្រពន្ធរបស់អ្នកឡើយ។
បើមនុស្សណារួមដំណេកជាមួយស្ត្រីដែលមានរដូវ ហើយបើកកេរខ្មាសនាងនោះ នោះឈ្មោះថាបានសម្រាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំងពីរនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។