Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 18:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គឺ​គេ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​រួម​បវេណី​ជា​មួយ​ប្រពន្ធ​ក្នុង​ពេល​នាង​មាន​រដូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រាអែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ​កាល

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គឺ​គេ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​រួម​បវេណី​ជា​មួយ​ប្រពន្ធ​ក្នុង​ពេល​នាង​មាន​រដូវ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 18:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា?


មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយពួក​អ្នក​ស្រុក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ នោះ​គេ​នឹង​អញ្ជើញ​អ្នក​ទៅ​បរិ‌ភោគ​យញ្ញ‌បូជា​របស់​គេ


ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ។


គឺ​មិន​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន


ប៉ុន្តែ បើ​មនុស្ស​ណា​សុចរិត ជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់


ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​យើង​ឡើយ គឺ​បាន​បោះ‌បង់​ចោល​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​បង្អាក់​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​ភ្នែក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​បុព្វ‌បុរស​គេ​ដែរ។


ដ្បិត​កាល​យើង​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​តង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​តង្វាយ​ច្រូច​របស់​គេ​ដែរ។


យើង​ក៏​ប្រាប់​គេ​ថា ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ដែល​គាប់​ភ្នែក​អ្នក កុំ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ឡើយ យើង គឺ​យេហូវ៉ា​នេះ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។


អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ បាន​ដេក​រណែល​កណ្ដាល​អស់​ទាំង​រូប​ព្រះ​របស់​ខ្លួន នៅ​ជុំ‌វិញ​អាស‌នា លើ​គ្រប់​ទាំង​ទួល​ខ្ពស់​គ្រប់​ទាំង​កំពូល​ភ្នំ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ម៉ៃសាក់​ញឹក​ស្នឹត ជា​កន្លែង​ដែល​គេ​បាន​ដុត​គ្រឿង​ក្រអូប ថ្វាយ​ដល់​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ។


អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន


បើ​មនុស្ស​ណា​រួម​ដំណេក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ ហើយ​បើក​កេរ‌ខ្មាស​នាង​នោះ នោះ​ឈ្មោះ​ថា​បាន​សម្រាត​ក្បាល​ឈាម​នាង ហើយ​នាង​ក៏​បាន​បើក​ក្បាល​ឈាម​ខ្លួន​ដែរ អ្នក​ទាំង​ពីរ​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន។


ស្ត្រី​ទាំង​នោះ​បាន​បបួល​ប្រជាជន​ទៅ​ចូល​រួម​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ពួកគេ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​បាន​បរិ‌ភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​របស់​សាសន៍​ម៉ូអាប់។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្ត្រី​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​រួច​ទៅ​ហើយ។


មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។


ហើយ​ក្រែង​អ្នក​រាល់​គ្នា​ងើប​ភ្នែក​ទៅ​លើ​មេឃ ហើយ​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​អស់​នៅ​លើ​មេឃ នោះ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ក្រោម​មេឃ​វិញ។


សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍‌ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅ‌ហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និងមនុស្ស​ផិត​ក្បត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម